• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបើកដំណើរការពានរង្វាន់បច្ចេកវិទ្យាព័ត៌មានអាស៊ីប៉ា-ស៊ីហ្វិក ឆ្នាំ ២០១៩

ពិធីបើកដំណើរការពានរង្វាន់បច្ចេកវិទ្យាព័ត៌មានអាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ ២០១៩ (APICTA Awards 2019) បានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា នៅខេត្ត Quang Ninh។ នេះគឺជាពានរង្វាន់ ដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដោយប្តូរវែនក្នុងចំណោមខឿនសេដ្ឋកិច្ចជាសមាជិកចំនួន ១៦ នៃសហភាពបណ្តាអង្គការបច្ចេកទេសព័ត៌មាន តំបន់អាស៊ី - ប៉ាស៊ីហ្វិក។

ព្រឹត្តិការណ៍ APICTA Awards 2019 នឹងប្រព្រឹត្តិទៅរហូតដល់ថ្ងៃទី ២២ ខែវិច្ឆិកា

ជាសមាជិកនៃសហភាពបណ្តាអង្គការបច្ចេកទេសព័ត៌មានតំបន់អាស៊ី - ប៉ាស៊ីហ្វិក (APICTA) ចាប់តាំងពីឆ្នាំ ២០១៦ មក នេះគឺជាលើកទី ១ ហើយដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពានរង្វាន់ APICTA លើកទី ១៩ ។
ព្រឹត្តិការណ៍នេះ ទាក់ទាញការចូលរួមរបស់ភ្ញៀវជិត ១.០០០ នាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិជាង ៦៥០ នាក់ មកពីអង្គការសមាជិក APICTA ចំនួន ១៦ និងភ្ញៀវក្នុងស្រុកជាង ៣០០ នាក់។

លោក Dang Huy Hau អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh ដែលជាអង្គភាពសហការរៀបចំ បានសង្កត់ធ្ងន់ថា៖ APICTA ២០១៩ នឹងជាឱកាសសម្រាប់ខេត្ត Quang Ninh ក្នុងការទាក់ទងផ្ទាល់នូវសមិទ្ធិផលបច្ចេកវិទ្យាក្នុងស្រុកនិងអន្តរជាតិ ដើម្បីចូលរួមចំណែកជម្រុញយ៉ាងខ្លាំងដល់ការអនុវត្តនិងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រងនិងការអភិវឌ្ឍសេដ្ឋកិច្ច ដោយឆ្ពោះទៅរកការកសាងរដ្ឋអំ ណាចឌីជីថល៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top