• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបើកកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM)


 ទិដ្ឋភាពនៃពិធីបើកកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM) (រូបថត៖ vov.vn)
 

កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM) ដោយមាន​ការចូល​រួម​ពីមន្ត្រី​ជាន់​ខ្ពស់​រាប់​រយ​នាក់​មក​ពី​ប្រទេស​ជាសមាជិក​អាស៊ាន​ចំនួន ១០ ត្រូវបានបើកនាព្រឹកថ្ងៃទី ៤ ខែមីនានៅទីក្រុង Da Nang។ អនុរដ្ឋមន្រ្តីក្រសួង​ការ​បរទេស​វៀត​ណាម និងជាប្រធាន SOM អាស៊ានរបស់វៀតណាមលោក Nguyen Quoc Dung បានអញ្ជើញធ្វើ​ជា​អធិបតី​ក្នុងកិច្ចប្រជុំនេះ។
 
ថ្លែងមតិក្នុង​កិច្ចប្រជុំនេះ ប្រធាន SOM អាស៊ាន វៀតណាម លោក Nguyen Quoc Dung បានអះអាង​អំពីការ​ប្តេជ្ញា​ចិត្ត​របស់វៀតណាម ក្នុងការបំពេញតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២០ ដែលក្នុងនោះ​មាន​ការ​ជំរុញ​ដំណើរ​ការ​កសាងសហគមន៍អាស៊ាន ព្រមទាំងពង្រីកទំនាក់ទំនងកិច្ចការបរទេស និងកែលំអរបៀប​ធ្វើការ​ររបស់​អាស៊ាន​ផងដែរ។ ទាក់ទងនឹងការវិវត្ន៍ដ៏ស្មុគស្មាញនៃជម្ងឺរាតត្បាត Covid-19 លោក Nguyen Quoc Dung  បានបញ្ជាក់​ថា វៀតណាមគឺ​ជាគោលដៅទេសចរណ៍ដែលមាន​សុវត្ថិភាព​ហើយជំងឺរាតត្បាត​ក៏ត្រូវបាន​គ្រប់គ្រង​បានល្អប្រសើរ​ផងដែរ។ ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ​រៀបចំកិច្ចប្រជុំឆ្នាំនេះ វៀ​តណាម​បាន​និង​កំពុង​អនុវត្ត​វិធានការ​ជាច្រើនដើម្បីធានាសុវត្ថិភាព និ​ងសុខភាពសម្រាប់  គណៈប្រតិភូ​ទាំងឡាយផងដែរ។
 
នៅឯកិច្ច​ប្រជុំនេះ ប្រទេសនានាក៏បានផ្លាស់ប្តូរយោបល់ស្តីពីការអនុវត្ត​លទ្ធផលនៃ​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការបរ​ទេស​អាស៊ាន​ (នៅទីក្រុង Nha Trang ខែមករាឆ្នាំ ២០២០) រួមទាំង​ជំហាន​ដំបូងក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៦ និងសន្និសីទពាក់ព័ន្ធនានា ដែលគ្រោងនឹងប្រារព្ធធ្វើឡើងនៅទីក្រុង Da Nang ចាប់ពីថ្ងៃ​ទី ​៨ ដល់ ថ្ងៃទី ៩ ខែមេសាឆ្នាំ ២០២០​។ លើកពីនេះទភទៀ​ត បណ្តាប្រទេសក៏ផ្តល់​យោបល់អំពី​ជំហាន​អនុវត្ត​គំនិត​ផ្តួតផ្តើម​ និងអាទិភាពនានាដែលវៀតណាមបាន​ស្នើឡើង​ក្នុងឆ្នាំ ២០២០ ក្រោមប្រធានបទ“ ​អាស៊ាន-  តភ្ជាប់​និង​បន្សាំដោយម្ចាស់ការ»ផងដែ​រ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top