• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបួងសួងសុំក្ដីសុខសាន្តដល់ប្រទេសជាតិ ប្រជាជន និងសន្តិភាពពិភពលោកនៅ ខេត្ត Ninh Binh

ព្រឹត្តិការណ៍នេះស្ថិតក្នុងក្របខ័ណ្ឌនៃកម្មវិធី អប់រំសន្តិភាពនៃគណៈកម្មាធិការសន្តិភាពវៀតណាម ក្នុងគោលបំណង រីកសាយភាយ រាល់តម្លៃនៃសន្តិភាព។
  ទិដ្ឋភាពនៅពិធីបួងសួងសុំក្ដីសុខសាន្តដល់ប្រទេសជាតិ ប្រជាជន និងសន្តិភាពពិភពលោក។ (រូបថត៖ កាសែត Ninh Binh)  
នារសៀលថ្ងៃទី ១៦ តុលា នៅខេត្ត Ninh Binh គណៈកម្មាធិការសន្តិភាពវៀត ណាម សហការជាមួយសមាគមពុទ្ធសាសនាវៀតណាមខេត្ត Ninh Binh រៀបចំពិធី “បួងសួងសុំក្ដីសុខសាន្តដល់ប្រទេសជាតិ ប្រជាជន និងសន្តិភាពពិភពលោក” និង “ជំនួបចែករំលែកព័ត៌មានអំពីសន្តិភាព”។ ព្រឹត្តិការណ៍នេះស្ថិតក្នុងក្របខ័ណ្ឌនៃកម្មវិធី អប់រំសន្តិភាពនៃគណៈកម្មាធិការសន្តិភាពវៀតណាម ក្នុងគោលបំណង រីកសាយភាយ រាល់តម្លៃនៃសន្តិភាព។ លោក Uong Chu Luu អតីតអនុប្រធានរដ្ឋសភា និងជាប្រធាន គណៈកម្មាធិការសន្តិភាពវៀតណាមបានមានប្រសាសន៍ថា៖
“យើងត្រូវផ្លាស់ប្តូរការយល់ដឹងរបស់មនុស្ស ជាពិសេសយុវជនជំនាន់ក្រោយអំពី និយមន័យសន្តិភាព។ បច្ចុប្បន្ននេះ ក្រៅពីនិយមន័យសន្តិភាពមិនត្រឹមតែ ជាឯករាជ្យ ជាតិ អធិបតេយ្យភាពទឹកដី សន្តិសុខ ការពារជាតិប៉ុណ្ណោះទេ ប៉ុន្តែសន្តិភាពក៏បង្កប់អត្ថ ន័យទូលំទូលាយជាងនេះទៅទៀត នោះគឺការកសាងបរិយាកាសប្រកបដោយចីរភាព សន្តិសុខមនុស្ស សង្គមយុត្តិធម៌ ស៊ីវិល័យ និងសុខដុមរមនា របៀបរស់នៅប្រកបដោយ មនុស្សធម៌របស់មនុស្សម្នាក់ៗ។ នេះក៏ជាសារអំពីសន្តិភាពដែលត្រូវបានបញ្ចេញដោយអង្គការសហប្រជាជាតិផងដែរ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងគោលនយោបាយការបរទេសរបស់បារាំង

វៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងគោលនយោបាយការបរទេសរបស់បារាំង

នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីទទួលបដិសណ្ឋារកិច្ចជូនចំពោះប្រធានព្រឹទ្ធសភាបារាំង លោក Gérard Larcher ដែលបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue។

Top