• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបុណ្យវៀតណាមនៅ Kanagawa បានបញ្ចប់ដោយបន្សល់ទុកចំណាប់អារម្មណ៍សម្រាប់មូលដ្ឋាន

នាថ្ងៃទី ៨ ខែកញ្ញា ពិធីបុណ្យ វៀតណាមនៅ Kanagawa ឆ្នាំ ២០២៤ បានបិទបញ្ចប់បន្ទាប់ពីសកម្មភាពរយៈពេល ២ ថ្ងៃ។
ជ្រុងពិព័រណ៍អធិបតេយ្យភាពរបស់វៀតណាមលើសមុទ្រ និងកោះ (រូបថត៖ VOV តូក្យូ)

នៅក្នុងមហោស្រពនេះ ក្រៅពីសកម្មភាពផ្លាស់ប្តូរវប្បធម៌និងសិល្បៈ ក៏នៅមានសកម្មភាពពិសេសសំដៅទៅលើកោះសមុទ្រមាតុភូមិ និងជួយដល់ប្រជាជនក្នុងប្រទេសដែលទើបតែរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារព្យុះទីហ្វុងយ៉ាហ្គី។

មិនត្រឹមតែការសម្តែងរបស់សិល្បករអាជីពប៉ុណ្ណោះទេ ប៉ុន្តែការសម្តែងរបស់សិល្បករក្នុងស្រុកក៏បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំង។ លោក Kuroiwa Yuji អភិបាលខេត្ត Kanagawa បានបញ្ចេញអារម្មណ៍ថា៖ “តារាចម្រៀងល្បីៗមកពីប្រទេសវៀតណាម អាចច្រៀងបានទាំងភាសាវៀតណាម និងភាសាជប៉ុន ធ្វើឲ្យអ្នកចូលរួមក្នុងពិធីរំជួលចិត្តជាខ្លាំង។ លើសពីនេះ ការសម្តែងសិល្បៈវៀតណាមប្លែកៗដូចជា៖ អាយ៉ងលើទឹក បង្ហាញម៉ូដ អាវផាយ ក្បាច់គុនបុរាណ ម្ហូបប្រពៃណី អាហារតាមចិញ្ចើមផ្លូវ ... រួមជាមួយនឹងការប្រកួតវហោសាសន៍របស់និស្សិតវៀតណាមដែលកំពុងសិក្សានៅបរទេសនៅកាណាហ្គាវ៉ា និងសកម្មភាពឧទ្ទេសនាមតំបន់ទេសចរណ៍ ល្បីលើពិភពលោករបស់វៀតណាម បានបង្កើតបរិយាកាសចម្រុះពណ៌។ ខ្ញុំជឿជាក់ថា ការស្រឡាញ់ និងការយោគយល់គ្នារវាងប្រជាជន Kanagawa និងប្រជាជនវៀតណាមនឹងកាន់តែស៊ីជម្រៅ និងរឹងមាំថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ”។

ក្នុងក្របខ័ណ្ឌនៃមហោស្រពក៏មានសកម្មភាពដូចជា៖ ជ្រុងតាំងពិព័រណ៌អំពីអធិបតេយ្យភាពរបស់វៀតណាមលើកោះសមុទ្រ; ស្តង់សប្បុរសធម៌ដើម្បីជួយប្រជាជននៅតំបន់ព្រៃភ្នំក្នុងប្រទេសដែលកំពុងជួបការលំបាក របស់និស្សិតវៀតណាមកំពុងសិក្សានៅទីនេះផងដែរ។

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃទី ១៣ ខែមករា បានថ្លែងសុន្ទរកថាចុងក្រោយស្តីពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅទីស្នាក់ការកណ្តាលនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ នៅដើមសុន្ទរកថានេះ លោកប្រធានាធិបតី Joe Biden បានបញ្ជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់លោកអស់រយៈពេល ៤ ឆ្នាំក្នុងតំណែងនេះ សហរដ្ឋអាមេរិកបានយកឈ្នះលើវិបត្តិនិងបញ្ហាប្រឈមថ្មីៗ។

Top