• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបុណ្យវៀតណាមនៅ Kanagawa (ជប៉ុន)

ពិធីបុណ្យវៀតណាមនៅជប៉ុនត្រូវបានធ្វើឡើងក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី៨និងទី៩ខែកញ្ញា នៅទីក្រុង Yokohama ខេត្ត​ Kanagawa ប្រទេសជប៉ុន។

 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំជប៉ុនលោក Nguyen Quoc Cuong អភិបាលខេត្ត Kanagawa
និងឯកអគ្គរដ្ឋទូតមហោស្រពបានប្រកាសបើកសម្ពោធព្រឹត្តិការណ៍នេះ (រូបថតៈ TTXVN)

អញ្ជើញថ្លែងមតិ ក្នុងពិធីបើក ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Nguyen Quoc Cuong បានឲ្យដឹង​ថា ចាប់តាំងពីឆ្នាំ២០១៥ មក ពិធីបុណ្យវៀតណាមនៅ Kanagawa ត្រូវបានធ្វើឡើងចំនួន៣លើក ហើយសុទ្ធ​តែ​ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

នេះជាព្រឹត្តិការណ៍ដែលត្រូវបានរៀបចំឡើង សំដៅជម្រុញការផ្លាស់ប្តូរវប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ​រវាងវៀតណាមជាមួយខេត្ត Kanagawa។ ឯកអគ្គរដ្ឋទូត លោក Nguyen Quoc Cuong បានសង្កត់ធ្ងន់ថា ពិធីបុណ្យវៀតណាម ឆ្នាំ ២០១៨នេះ គឺពោរពេញទៅដោយអត្ថន័យ ព្រោះថាបានប្រព្រឹត្តទៅចំឱកាស ខួប​លើកទី៤៥នៃទិវាង្កើតទំនាក់ទំនងការទូតវៀតណាម-ជប៉ុន។ លោកឯកអគ្គរដ្ឋទូតជឿជាក់ថា ពិធីបុណ្យ​វៀត​ណាម នៅ Kanagawa ឆ្នាំ២០១៨ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ រួមចំណែកជម្រុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែអភិវឌ្ឍន៍ជាក់ស្តែងនាពេលខាងមុខ។

រីឯខ្លួនវិញ អភិបាលខេត្ត Kanagawa លោក Kuroiwa Yuji ក៏បានលើកឡើងថា ព្រឹត្តិការណ៍នេះជាស្ពានសំខាន់សំ​ដៅ​តភ្ជាប់និងជម្រុញទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងខេត្ត Kanagawa ឲ្យកាន់តែស៊ីជម្រៅថែមទៀត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

ក្រសួងអប់រំនិងបណ្តុះបណ្តាលបានប្រកាសនាថ្ងៃទី១១ ឧសភា ថា សិស្សទាំង ៨ នាក់ក្នុងក្រុមជម្រើសជាតិវៀតណាម ចូលរួមប្រកួតកីឡាអូឡាំពិកអាស៊ីឆ្នាំ ២០២៥ (APhO) ដែលប្រព្រឹត្តទៅ នៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី ៤ ដល់ ១២ ឧសភា សុទ្ធតែទទួលបានមេដាយ។ ក្នុងនោះមេដាយមាស៣ចំនួន ៣ គ្រឿង មេដាយប្រាក់៣ចំនួន ៣គ្រឿង មេដាយសំរឹទ្ធចំនួន ២ គ្រឿង។

Top