• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបុណ្យរំលឹក ខួបលើកទី ២៣១ ឆ្នាំ នៃជ័យជម្នះ Ngoc Hoi-Dong Da


ពិធីបុណ្យរំលឹកខួបលើកទី ២៣១ ឆ្នាំ នៃជ័យជម្នះ Ngoc Hoi-Dong Da (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាព្រឹកថ្ងៃទី ២៩ ខែមករា(ថ្ងៃទី ៥ នៃបុណ្យតេតប្រពៃណីជាតិ) ពិធីបុណ្យរំលឹក ខួបលើកទី ២៣១ ឆ្នាំ នៃជ័យជម្នះ Ngoc Hoi-Dong Da (1989-2020) បានប្រព្រឹត្តិទៅយ៉ាងមហោឡារិកនៅកេរ្តិ៍ដំណែលជាតិពិសេសទួល Dong Da (ទីក្រុងហាណូយ) សំដៅ រំលឹកគុណូបការៈដ៏ធំធេងរបស់ស្តេច Quang Trung-Nguyen Hue និងកងទ័ព Tay Son ដែលបានប្រយុទ្ធ និងពលីជីវិតយ៉ាងអង់អាចក្លាហាន ក្នុងការប្រយុទ្ធប្រឆាំងនឹងពួកខ្មាំងសត្រូវឈ្លានពាន ការពារយ៉ាងរឹងមាំនូវខឿនឯករាជ្យប្រទេសជាតិ។

ចាប់ពីវេលាម៉ោង ៧ ព្រឹក ប្រជាជន និងភ្ញៀវទេសចរយ៉ាងច្រើនកុះករបានមកដល់មណ្ឌលកេរ្តិ៍ដំណែលទួល Dong Da ដើម្បីរំលឹកគុណូបការៈដ៏ធំធេងរបស់ស្តេច Quang Trung និងកងទ័ព Tay Son កាលពី ២៣១ ឆ្នាំមុន។ លោក Tran Khac Tai មកពី សង្កាត់ Trung Liet ខ័ណ្ឌ Dong Da ទីក្រុងហាណូយ បានសំណេះសំណាលថា៖

“ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ ខ្ញុំតែងតែមកទីនេះជាប្រចាំឆ្នាំ។ ខ្ញុំពិតជាគោរពកោតសរសើរវិវះបុរសអាវក្រណាត់ Quang Trung រួមទាំងមេទ័ព និងទាហាន ដែលបានពលីជីវិតជាច្រើន ដើម្បីបង្កើតជ័យជំនះដ៏ធំធេងនៅ Thang Long”។

អញ្ជើញថ្លែងនៅក្នុងពិធីបុណ្យនេះ ប្រធានគណៈកម្មាធិការប្រជាជនខ័ណ្ឌ Dong Da លោក Vo Nguyen Phong បានអះអាងថា៖ ជ័យជំនះ Ngoc Hoi – Dong Da បានអះអាងនូវសិល្បៈយោធាដ៏អស្ចារ្យរបស់កងទ័ព Tay Son ។
តាមរយៈជ័យជំនះនេះ ប្រជាជាតិវៀតណាម ក្រោមការដឹកនាំដ៏ដ៏ប៉ិនប្រសប់របស់ស្ដេច Quang Trung បានវាយបំបាក់ការប៉ុនប៉ងឈ្លានពានរបស់កងទ័ពឈិង រំដោះប្រទេស និងរក្សាឯករាជ្យភាពជាតិ។ជ័យជំនះ Ngoc Hoi – Dong Da គឺជាការផ្គុំមកនូវប្រពៃណីស្នេហាជាតិ ស្រឡាញ់ឯករាជ្យ សេរីភាពរាប់ពាន់ឆ្នាំរបស់ប្រជាជាតិ; អះអាងនូវស្មារតីសាមគ្គីភាព អង់អាចក្លាហានជាវរៈបទចម្រៀង អមតៈក្នុងប្រវត្តិសាស្ត្រតស៊ូកសាង និងការពារប្រទេសជាតិដ៏មហិមារបស់ប្រជាជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh មកដល់ទីក្រុងហាណូយបញ្ចប់ដោយជោគ ជ័យដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងប្រេស៊ីល

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh មកដល់ទីក្រុងហាណូយបញ្ចប់ដោយជោគ ជ័យដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងប្រេស៊ីល

នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ យន្តហោះពិសេសដឹកលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាស យានដ្ឋានអន្តរជាតិ Noi Bai នៃទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំ សប្តាហ៍កំពូលនៃមហា សន្និបាតអង្គការសហប្រជាជាតិ រួមផ្សំសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក និងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសប្រេស៊ីល។

Top