• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបុណ្យតែអន្តរជាតិ៖ ផ្សព្វផ្សាយម៉ាកតែវៀតណាមជំរុញកិច្ចសហប្រតិបត្តិការសកល

នាយប់ថ្ងៃទី ៥ ខែធ្នូ នៅខេត្តឡាំដុង ពិធីបុណ្យតែអន្តរជាតិឆ្នាំ ២០២៥ បានបើក ជាផ្លូវការ។

កម្មវិធីសិល្បៈបើកពិធីបុណ្យតែអន្តរជាតិឆ្នាំ ២០២៥ នៅទីលាន Lam Vien - Da Lat។ (រូបថត៖ VOV)

អញ្ជើញចូលរួមពិធីនេះរួមមាន អតីតប្រធានរដ្ឋសភាលោកស្រី ង្វៀន ធីគីមង៉ិន; ឧបនាយករដ្ឋមន្ត្រី លោក ប៊ូយ ថាញ់សឺន; ថ្នាក់ដឹកនាំក្រសួង នាយកដ្ឋាន; ថ្នាក់ដឹកនាំខេត្តក្រុង; ឯកអគ្គរដ្ឋទូតនៃប្រទេសចំនួន ៤០; តំណាងអង្គការយូណេស្កូ អង្គការអន្តរជាតិ អាជីវកម្ម អ្នកជំនាញ រួមជាមួយនឹងប្រជាជន និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។

ពិធីបុណ្យតែអន្តរជាតិឆ្នាំ ២០២៥ ត្រូវបានប្រារព្ធធ្វើឡើងជាលើកដំបូងនៅប្រទេសវៀតណាម ដោយប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែធ្នូ នៅទីក្រុង ដាឡាត់ បាវឡុក និងតំបន់តែជាច្រើននៃខេត្ត ឡាំដុង។ សកម្មភាពជាច្រើនរួមមាន ផ្សារណាត់-ការតាំងពិព័រណ៍តែអន្តរជាតិ កិច្ចប្រជុំជាន់ខ្ពស់ស្តីពីការអភិវឌ្ឍឧស្សាហកម្មតែប្រកបដោយចីរភាព ការទូតតែ ពិធីបុណ្យតាមដងផ្លូវ ពិធីបុណ្យតន្ត្រីតែនិងបរិយាកាសវប្បធម៌តែដ៏ចម្រុះពណ៌។ ថ្លែងនៅក្នុងពិធីបើក ឧបនាយករដ្ឋមន្ត្រីលោក ប៊ូយ ថាញ់សឺន បានសង្កត់ធ្ងន់ថា ពិធីបុណ្យតែអន្តរជាតិបានរួមចំណែកដល់ការផ្សព្វផ្សាយម៉ាកយីហោតែវៀតណាម និងជំរុញកិច្ចសហប្រតិបត្តិការសកល៖

“ដើម្បីឱ្យឧស្សាហកម្មតែវៀតណាមអភិវឌ្ឍន៍កាន់តែមានចីរភាពក្នុងទិសដៅបៃតង ស្អាត មានគុណភាពខ្ពស់ និងមានតម្លៃខ្ពស់ ខ្ញុំស្នើឱ្យបណ្ដាក្រសួង ផ្នែក និងមូលដ្ឋាននានា រួមទាំងខេត្តឡាំដុង បន្តជំរុញការរៀបចំរចនាសម្ព័ន្ធឧស្សាហកម្មតែឡើងវិញ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគម្រោងអភិវឌ្ឍន៍ដំណាំឧស្សាហកម្មសំខាន់ៗរហូតដល់ឆ្នាំ ២០៣០ ក្នុងនោះ មានដើមតែ ឆ្ពោះទៅរកផលិតកម្មទ្រង់ទ្រាយធំ ការតភ្ជាប់តាមខ្សែសង្វាក់តម្លៃ អនុវត្តន៍ បច្ចេកវិទ្យាខ្ពស់ ការកែច្នៃស៊ីជម្រៅ ធ្វើពិពិធកម្មផលិតផល បំពេញតាមស្តង់ដារអន្តរជាតិ; អភិវឌ្ឍន៍គំរូផលិតកម្មសរីរាង្គ និងវិលជុំ ធ្វើអាជីវកម្មតម្លៃដោយផ្សាភ្ជាប់នឹងវប្បធម៌ ទេសចរណ៍ និងសេវាកម្ម”។

ក្នុងឱកាសនេះ គណៈកម្មការរៀបចំពិធីបុណ្យតែអន្តរជាតិឆ្នាំ ២០២៥ បានប្រគល់ថវិកាចំនួន ៣ ពាន់លានដុងជូនគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តឡាំដុង។ នេះគឺជាសកម្មភាពដែលមានអត្ថន័យមនុស្សាស្ត្រយ៉ាងជ្រាលជ្រៅ ដែលរួមចំណែកដល់ការគាំទ្រសុខុមាលភាពសង្គម និងរួមដំណើរជាមួយមូលដ្ឋានឆ្ពោះទៅរកគោលដៅអភិវឌ្ឍប្រកបដោយចីរភាព៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីស្នើឲ្យ​កៀងគរធនធានទាំងអស់ ដើម្បីសាងសង់ផ្ទះសម្បែង​សម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ

នាយករដ្ឋមន្ត្រីស្នើឲ្យ​កៀងគរធនធានទាំងអស់ ដើម្បីសាងសង់ផ្ទះសម្បែង​សម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ

នៅព្រឹកថ្ងៃទី ៦ ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែវិច្ឆិកា ឆ្នាំ ២០២៥។

Top