• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបុណ្យតេតវៀត ឆ្នាំ ២០២៤ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២១ ខែមករា

ពិធីបុណ្យឆ្នាំនេះមានសកម្មភាពជាច្រើន បង្កើតឡើងវិញនូវទំនៀមទម្លាប់ប្រពៃណីរបស់បុណ្យតេត ដាស់តឿនសេចក្តីស្រឡាញ់ចំពោះប្រទេសជាតិ និងលើកតម្កើងតម្លៃវប្បធម៌ និងមុខម្ហូបប្រពៃណីរបស់វៀតណាម។
ឯកអគ្គរដ្ឋទូតនៃពិធីបុណ្យតេតវៀតណាមឆ្នាំ ២០២៤ បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នេះ (រូបថត៖ My Phuong - TTXVN)

មន្ទីរទេសចរណ៍ទីក្រុងហូជីមិញ និងសមាគមវប្បធម៌ម្ហូបអាហារវៀតណាម (VCCA) បានសម្របសម្រួលគ្នារៀបចំពិធីបុណ្យតេតវៀតឆ្នាំ ២០២៤ ក្រោមប្រធានបទ "បុណ្យតេតវៀតណាមអតីតកាល និងបច្ចុប្បន្ន" ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២១ ខែមករា នៅឧទ្យាន Le Van Tam ខ័ណ្ឌ ១ ទីក្រុងហូជីមិញ។  ពិធីបុណ្យឆ្នាំនេះមានសកម្មភាពជាច្រើន បង្កើតឡើងវិញនូវទំនៀមទម្លាប់ប្រពៃណីរបស់បុណ្យតេត ដាស់ តឿនសេចក្តីស្រឡាញ់ចំពោះប្រទេសជាតិ និងលើកតម្កើងតម្លៃវប្បធម៌ និងមុខម្ហូបប្រពៃណីរបស់វៀតណាម។

តាមនោះ ពិធីបុណ្យតេតវៀតណាមឆ្នាំ ២០២៤ ត្រូវបានរៀបចំឡើងដោយមានសកម្មភាពដ៏សម្បូរបែបជូនអ្នកទស្សនា។  ពិធីបុណ្យនេះមានគោលបំណងដាស់ស្មារតីស្នេហាវប្បធម៌ និងមោទនភាពជាតិក្នុងចំណោមយុវជន តាមរយៈសកម្មភាពគ្រួសារប្រពៃណីក្នុងបុណ្យតេត។ ព្រឹត្តិការណ៍នេះមិនត្រឹមតែលើកតម្កើងភាពស្រស់ស្អាតនៃវប្បធម៌ និងមុខម្ហូបវៀតណាមប៉ុណ្ណោះទេ ថែមទាំងរួមដំណើរជាមួយវិស័យទេសចរណ៍ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកវៀតណាមនិយាយរួម និងទីក្រុង ហូជីមិញនិយាយដោយឡែកតាមរយៈព្រឹត្តិការណ៍ពិធីបុណ្យវប្បធម៌ ម្ហូបអាហារ និងឆ្លងបទពិសោធន៍ជាក់ស្តែង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីជួបសំណេះសំណាលជាមួយតំណាងស្ថាប័នការទូតនិងសារព័ត៌មានបរទេសប្រចាំនៅវៀតណាម

ពិធីជួបសំណេះសំណាលជាមួយតំណាងស្ថាប័នការទូតនិងសារព័ត៌មានបរទេសប្រចាំនៅវៀតណាម

នាទី ១២ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានរៀបចំពិធីជួបប្រាស្រ័យប្រចាំឆ្នាំ ជាមួយតំណាងសារព័ត៌មាន និងអ្នកសារព័ត៌មានបរទេសនៅវៀតណាម។

Top