• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបិទសន្និបាតលើកទី ១១ កាកបាទក្រហម និងអឌ្ឍចន្ទក្រហមប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក

នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ សន្និបាតកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអាស៊ី-ប៉ាស៊ីហ្វិកលើកទី១១ ក្រោមប្រធានបទ “អាស៊ីប៉ាស៊ីហ្វិក៖ ត្រៀមខ្លួនសម្រាប់គ្រោះមហន្តរាយ” បានបើកសម័យបិទ។
ប្រធានសមាគមកាកបាទក្រហមវៀតណាមមជ្ឈិមលោកស្រី Bui Thi Hoa អញ្ជើញថ្លែងមតិក្នុងពិធីបិទ

ក្នុងរយៈពេល ៤ ថ្ងៃ (ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា) នៃអង្គប្រជុំ ក្នុងវគ្គពិភាក្សា និងសិក្ខាសាលាតាមប្រធានបទ គណៈប្រតិភូបានពិភាក្សា កំណត់បញ្ហាប្រឈម និងឱកាស ព្រមទាំងបានបង្ហាញពីការយកចិត្តទុកដាក់លើការបំពាក់ និងការពារប្រជាជនដែលងាយរងគ្រោះ; ចែករំលែកបញ្ហាប្រឈម និងបទពិសោធន៍ជាក់ស្តែងក្នុងសកម្មភាពមនុស្សធម៌ ដើម្បីស្វែងរកវិធីសាស្រ្ត និងដំណោះស្រាយថ្មី ដែលសមស្របជាងនេះ។ យោងតាមការវាយតម្លៃរបស់គណៈកម្មាធិការរៀបចំ រាល់ជំនួបពិភាក្សាបានបើកចេញយថាទស្សនថ្មី ក៏ដូចជាស្នើចេញអនុសាសន៍ប្រកបដោយការស្ថាបនាខ្ពស់ បញ្ជូនសារជាវិជ្ជមាន និងណែនាំសកម្មភាពនាពេលអនាគត។

ថ្លែងមតិក្នុងពិធីបិទសម័យប្រជុំ ប្រធានសមាគមកាកបាទក្រហមវៀតណាមមជ្ឈិមលោកស្រី Bui Thi Hoa បានអះអាងថា៖ បញ្ហាដែលយើងត្រូវប្រឈមមុខមិនតិចទេ ប៉ុន្តែតាមរយៈការធ្វើសកម្មភាពរួមគ្នា យើងមានកម្លាំងបន្ថែមទៀតដើម្បីបង្កើតការផ្លាស់ប្តូរជាវិជ្ជមាន រួមចំណែកក្នុងការកសាងតំបន់អាស៊ី-ប៉ាស៊ីហ្វិកដែលរួមបញ្ចូលគ្នា និងមានភាពធន់ជាងមុន។ បេសកកម្មរបស់យើងគឺប្រើប្រាស់ចំណេះដឹង និងបទពិសោធន៍ដែលទទួលបានជាមួយនឹងគំនិតច្នៃប្រឌិតថ្មី រួមទាំងភាពជាដៃគូពីសន្និសីទនេះ ដើម្បីរួមគ្នាទទួលខុសត្រូវក្នុងការប្រែក្លាយសេចក្តីថ្លែងការណ៍ទីក្រុងហាណូយ ឆ្នាំ ២០២៣ ទៅជាសកម្មភាពដែលមានប្រយោជន៍ ពោលគឺ ផ្តល់ផលប្រយោជន៍ដល់ជនងាយរងគ្រោះនៅក្នុងប្រទេស និងតំបន់នីមួយៗ

ចំណែកសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) លោកស្រី Maha al Barjas អនុប្រធានសមាគម បានបញ្ជាក់ថា សន្និសីទនេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដែលបង្ហាញពីសាមគ្គីភាពរបស់សមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហមនៃប្រទេសក្នុងតំបន់។ តំណាង IRFC ក៏បានវាយតម្លៃខ្ពស់ចំពោះការងាររៀបចំរបស់វៀតណាម បដិសណ្ឋារកិច្ច  និងការខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងអ្នកស្ម័គ្រចិត្តនៃសមាគមកាកបាទក្រហមវៀតណាម។

មុនពេលបិទសម័យប្រជុំ សន្និសីទបានបើកសម័យប្រជុំពេញអង្គ ដើម្បីពិភាក្សាអំពីរដ្ឋធម្មនុញ្ញរបស់សមាគម; អនុម័តរបាយការណ៍របស់គណៈកម្មាធិការព្រាងសន្និសីទ តាមរយៈសេចក្តីថ្លែងការណ៍ទីក្រុងហាណូយ ឆ្នាំ២០២៣៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លើក​កម្ពស់ការយល់ដឹងរបស់អ្នកនេសាទស្តីពីការប្រយុទ្ធ​ប្រឆាំងនឹងការនេសាទខុសច្បាប់(IUU)

លើក​កម្ពស់ការយល់ដឹងរបស់អ្នកនេសាទស្តីពីការប្រយុទ្ធ​ប្រឆាំងនឹងការនេសាទខុសច្បាប់(IUU)

ក្នុងអំឡុងពេល​ខែកំពូល​ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៥ ខែកញ្ញា ខេត្តដាក់ឡាក់បានបង្កើនការត្រួតពិនិត្យនិងការគ្រប់គ្រងនៅសមុទ្រ គ្រប់គ្រងកងនាវានេសាទ និងធ្វើពិពិធកម្ម​សកម្មភាព​ឃោសនា ដើម្បីបង្កើនកា​រ​យល់ដឹង​របស់អ្នកនេសាទ និងអាជីវកម្មទាក់ទងនឹងការអនុលោមតាមបទប្បញ្ញត្តិ​ប្រយុទ្ធ​ប្រឆាំងនឹងការនេសាទខុសច្បាប់(IUU)។

Top