• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបិទការប្រកួត តេក្វាន់ដូ (Teakwondo) អន្តរជាតិ Hong Bang បើកទូលាយលើកទី ៣


 ទិដ្ឋភាពនៃការប្រគល់រង្វាន់Teakwondo អន្តរជាតិ  Hong Bang បើកទូលាយលើកទី ៣ (រូបថត៖ TTXVN
 

បន្ទាប់ពីការប្រកួតអស់រយៈពេល ២ថ្ងៃ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ការប្រកួត   តេក្វាន់ដូ ( Teakwondo) អន្តរ​ជាតិ Hong Bang  បើកទូលាយលើកទី ៣ ពានរង្វាន់ Hong Tri Vietnam ឆ្នាំ២០១៩ ត្រូវបាន​បិទ​បញ្ចប់​នៅទី​ក្រុង​ដាណាង។
 
រង្វាន់នេះ​ត្រូវបាន មូលដ្ឋានហាត់ក្បាចគុន Teakwondo  Hong Bang សហការជាមួយ​មន្ទីរ​វប្បធម៌​កីឡា​និង​ទេសចរណ៍​ Dang Nang បានរៀបចំឡើង។ ចូលរួមក្នុងការប្រកួតនេះ មានកីឡាករទាំងប្រុសទាំងស្រីជិត ២០០ នាក់ នៃ ​២៧ ក្រុម ដែលមកពីខេត្តក្រុងនានាទូទាំងប្រទេស ក្នុងនោះមានក្រុមអន្តរជាតិចំនួន ២ មកពី​ប្រទេស​ឡាវ​និងថៃ។ លទ្ធផលចុងក្រោយ សម្រាប់រង្វាន់ចលនា គណៈកម្មការរៀបចំពិធីនេះបានប្រគល់រង្វាន់ទី ១ ដល់ក្រុម​ថៃ ដែលបានឈ្នះពានរង្វាន់ Hong Tri Viet, រង្វាន់ទី ២ បានជូនដល់ក្លឹប Hong Son និងរង្វាន់ទី ៣ បានជូន​ដល់ក្លឹប Hoang Quang។ សម្តាប់រង្វាន់ថ្នាក់កីឡារជម្រើស រង្វាន់ទី១បានជូនដល់ មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ជាតិ​ Da Nang ដែលឈ្នះពានរង្វាន់ Hong Tri Viet ; មជ្ឈមណ្ឌលហ្វឹកហ្វឺននិងបណ្តុះបណ្តាលកីឡាករ Da Nang បាន​ទទួល​រង្វាន់ទី ២ រីឯរង្វាន់ទី ៣ បានជូនដល់ក្រុម​នគរបាលប្រជាជនផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់សាធារណរដ្ឋអ៊ីតាលី កាលពីរសៀល ថ្ងៃទី១៣ ខែមេសា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala។

Top