• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបង្ហូតទង់​អបអរសាទរ​ខួប​លើក​ទី ​៥៨ ​នៃ​ទិវាបង្កើត​អាស៊ាន​

អបអរសាទរខួបលើកទី ៥៨ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ - អាស៊ាន (៨ សីហា ១៩៦៧ - ៨ សីហា ២០២៥) និងខួបលើកទី ៣០ ដែលវៀតណាមចូលជាសមាជិកអាស៊ាន (២៨ កក្កដា ១៩៩៥ - ២៨ កក្កដា ២០២៥) នៅទីស្នាក់ការក្រសួងការបរទេសវៀតណាម (នៃទីក្រុងហាណូយ) ក្រសួងការបរទេស វៀតណាមបានប្រារព្ធពិធីបង្ហូតទង់អាស៊ាន។
ពិធីបង្ហូតទង់អបអរសាទរខួបលើកទី ៥៨ នៃទិវាបង្កើតអាស៊ាន។ រូបថត៖ VNA

ថ្លែងមតិនៅពិធីនេះ អនុរដ្ឋមន្ត្រីការបរទេសអចិន្ត្រៃយ៍លោក Nguyen Minh Vu បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៥៨ ឆ្នាំកន្លងទៅ អាស៊ានបានរីកចម្រើនដោយឥតឈប់ឈរ ក្លាយជាកម្លាំងស្នូល ក្នុងដំណើរការទាំងអស់ក្នុងតំបន់ បង្ហាញនូវចក្ខុវិស័យសហគមន៍រស់នៅប្រកបដោយសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកដោយនិរន្តភាព។  យោងតាមអនុរដ្ឋមន្ត្រី Nguyen Minh Vu ក្នុងបរិបទពិភពលោកបច្ចុប្បន្ន តំបន់អាស៊ានចាំបាច់ត្រូវបន្តសម្លឹងទៅអនាគតដោយមានចក្ខុវិស័យច្បាស់លាស់ និងឆន្ទៈដ៏មុតមាំក្នុងការកសាងសហគមន៍អាស៊ានដ៏រឹងមាំ ឯកភាព និងធន់៖ “បញ្ហាប្រឈមនានាទាមទារឱ្យអាស៊ាន និងដៃគូអភិវឌ្ឍន៍របស់ខ្លួន លើកកម្ពស់ស្មារតីនៃកិច្ចសហប្រតិបត្តិការ ការសន្ទនា ការច្នៃប្រឌិត ការសម្របខ្លួន ឯករាជ្យភាព និងការពឹងផ្អែកលើខ្លួនឯង។ កិច្ចសហប្រតិបត្តិការធ្វើឱ្យយើងកាន់តែរឹងមាំ ការសន្ទនាផ្សាភ្ជាប់ជាមួយយើង ការផ្លាសរប្តូរថ្មីជំរុញឱ្យយើងឆ្ពោះទៅមុខ ហើយភាពធន់ ឯករាជ្យភាព និងការពឹងផ្អែកលើខ្លួនឯង គឺជាលក្ខណៈរបស់អាស៊ានដែលយើងត្រូវប្រកាន់ខ្ជាប់ ដើម្បីកសាងអនាគតឯកភាព រឹងមាំ និងធន់។ ជាពិសេស ខ្ញុំសូមបញ្ជាក់ពីលក្ខណៈសម្បត្តិដ៏លេចធ្លោមួយរបស់អាស៊ាន គឺសាមគ្គីភាព”។

ក្នុងឱកាសនេះ ស្ថានទូតវៀតណាមប្រចាំនៅបណ្តាប្រទេសមួយចំនួនបានសម្របសម្រួលជាមួយស្ថានទូតនៃប្រទេសអាស៊ានក្នុងប្រទេសម្ចាស់ផ្ទះរៀបចំពិធីអបអរសាទរខួបលើកទី ៥៨ នៃទិវាបង្កើតអាស៊ាន៕

  
 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋលោក លឿង គឿង បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអង់ហ្គោឡាប្រកបដោយជោគជ័យ

ប្រធានរដ្ឋលោក លឿង គឿង បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអង់ហ្គោឡាប្រកបដោយជោគជ័យ

នារសៀលថ្ងៃទី ៨ សីហា ប្រធានរដ្ឋវៀតណាម លោក លឿង គឿងនិងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីរដ្ឋធានី Luanda បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអង់ហ្គោឡា តាមការអញ្ជើញរបស់ប្រធានាធិបតីលោក João Manuel Gonçalves Lourenço និងភរិយា។

Top