• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបង្ហាញ​មុខ ​សៀវភៅ "បេះដូងយុទ្ធជនរដ្ឋ​ធានី" និងក្លឹបមានឈ្មោះដូចគ្នា​

នាព្រឹកថ្ងៃទី ៤ ខែតុលា នៅទីក្រុងហាណូយ អង្គការ “បេះដូងយុទ្ធជនវៀតណាម” បានសម្របសម្រួលជាមួយសារមន្ទីរនារីវៀតណាម ទស្សនាវដ្តីទីក្រុងនិងបរិស្ថានវៀតណាម ក្រុមប្រឹក្សាត្រកូល Dang វៀតណាមនិងក្លឹប “អាយុ២០ឆ្នាំជារៀងរហូត” រៀបចំពិធីបង្ហាញមុខ សៀវភៅនិងក្លឹបដែលមានឈ្មោះដូចគ្នា "បេះដូងយុទ្ធជនរដ្ឋធានី"។
ប្រតិភូបានថតរូបអនុស្សាវរីយ៍។ រូបថត៖Ngoc Anh

"បេះដូងយុទ្ធជនរដ្ឋធានី" គឺជាក្លឹបទី៥ ដែលបានបង្កើតឡើងជាផ្លូវការក្នុងរយៈពេលជិត ៣ឆ្នាំកន្លងទៅ។ កាលពីមុននោះ មានក្លឹប៖ "បេះដូងយុទ្ធជន Phu Dong" (២០២១) "បេះដូងយុទ្ធជននៅភាគខាងត្បូង"(២០២១) "បេះដូងយុទ្ធជនភាគកណ្តាល - ខ្ពង់រាបកណ្តាល" (២០២២) និង “បេះដូងយុទ្ធជនតំបន់ណាមបូខាងលិច” (២៤ កញ្ញា ២០២៣ នៅទីក្រុងហូជីមិញ)។ តាមការគ្រោងទុក នាខែធ្នូខាងមុខ ក្លឹប "បេះដូងយុទ្ធជន Vi Xuyen - Ha Giang" នឹងត្រូវបានបង្កើតឡើងជាផ្លូវការ។ ក្នុងនាមជាអង្គការស្របច្បាប់និងមិនរកប្រាក់ចំណេញ តាមរយៈបណ្តាញសង្គម Facebook វេទិកា "បេះដូងយុទ្ធជន" បានប្រមូលផ្តុំសមាជិកជាង ២០០.០០០នាក់ មកពីទូទាំងប្រទេស។ ក្លឹប "បេះដូងយុទ្ធជន" មានសកម្មភាពជាច្រើនដែលបង្កប់ខ្លឹមសារមនុស្សធម៌ រីកសាយភាយប្រការល្អៗទៅក្នុងសង្គម។

ពិធីបង្ហាញមុខ សៀវភៅ "បេះដូងយុទ្ធជនរដ្ឋធានី"។ រូបថត៖Ngoc Anh

ក្នុងឱកាសនេះដែរ គណៈកម្មការរៀបចំក៏បានឧទ្ទេសនាមសៀវភៅ "បេះដូងយុទ្ធជនរដ្ឋធានី” ដោយមានអត្ថបទ ជវលេខ ឆាយាលក្ខណ៍ និងឯកសារចំនួន២៥ ពីអ្នកនិពន្ធជិត ២០រូប ដែលពិពណ៌នាសម្រស់ស្អាតនៃព្រលឹង និងប្រពៃណីវីរភាពដ៏អងអាចក្លាហានរបស់យុទ្ធជនវៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top