• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីទទួលប័ណ្ណយូណេស្កូទទួលស្គាល់ "សិល្បៈ Bai Choi Trung Bo វៀតណាម គឺជាបេតិកភណ្ឌវប្បធម៌អរូបីតំណាងមនុស្សលោក


 ពិធីទទួលប័ណ្ណយូណេស្កូទទួលស្គាល់ "សិល្បៈ Bai Choi Trung Bo វៀតណាម គឺជាបេតិកភណ្ឌវប្បធម៌អរូបីតំណាងមនុស្សលោក
 

 សិល្បៈ Bai Choi Trung Bo វៀតណាម គឺជាប្រភេទសិល្បៈដ៏សម្បូរបែប ដែលគួបផ្សំរវាងតន្ត្រី កំណាព្យ ការ​សម្ដែង​ គំនូរ និង អក្សរសិល្ប៍។ សិល្បៈ Bai Choi Trung Bo វៀតណាម មានទម្រង់សំខាន់ចំនួន ២ គឺ៖ ការលេង Bai Choi និងការសម្ដែង Bai Choi។ នាបច្ចុប្បន្ននេះ Bai Choi បានក្លាយទៅ​ជាសកម្មភាព​ប្រជុំជីវ​ភាព​សហគមន៍​ដែល​ពោរពេញទៅដោយលក្ខណៈអ​ប់រំខ្ពស់​។
 
នាយប់ថ្ងៃទី ២៤ ខែមេសានៅទីក្រុង Dong Hoi មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Quang Binh បានរៀប​ចំពិធី​ទទួល ប័ណ្ណ យូណេស្កូទទួលស្គាល់ "សិល្បៈ Bai Choi Trung Bo វៀតណាម" គឺជាបេ​តិ​កភណ្ឌ​វប្បធម៌​អរូបីតំណាង​មនុស្សលោ​ក និងពិធីបើកមហោស្រពក្លឹប Bai Choi ខេត្ត Quang Binh លើកដំបូង ឆ្នាំ២០១៩។
 
សិល្បៈ Bai Choi Trung Bo វៀតណាម គឺជាប្រភេទសិល្បៈដ៏សម្បូរបែប ដែលគួបផ្សំរវាងតន្ត្រី កំណាព្យ ការសម្ដែង គំនូរ និង អក្ស​រសិល្ប៍។ សិល្បៈ Bai Choi Trung Bo វៀតណាម មានទម្រង់សំខាន់ចំនួន ២ គឺ៖ ការលេង Bai Choi និងការសម្ដែង Bai Choi។ នាបច្ចុប្បន្ននេះ Bai Choi បានក្លាយទៅជាសកម្មភាព​ប្រជុំជីវភាព​សហគមន៍​ដែលពោរពេញទៅដោយលក្ខណៈអប់រំខ្ពស់។
 
អញ្ជើញថ្លែងនៅក្នុងពី​ធី លោក Tran Tien Dungអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Binh បានឲ្យដឹងថា៖ ពិធីទទួល​ប័ណ្ណ យូណេស្កូទទួលស្គាល់ "សិល្បៈ Bai Choi Trung Bo វៀតណាម​"គឺជា​បេតិក​ភណ្ឌ​វប្បធម៌​អរូបីតំណាងមនុស្សលោក គឺជាសកម្មភាពវប្បធម៌ ដែលមានអត្ថន័យដ៏សំខាន់​។ នេះមិន​ត្រឹម​តែជា​ឱកាស​ដើម្បីលើកតម្កើងនូវរាល់តម្លៃដ៏វិសេសវិសាលនៃ បេតិកភណ្ឌ Bai Choi ប៉ុណ្ណោះទេ ថែមទាំង​រួម​ចំណែក​បំផុស​មោទ​នភាពជាតិ និងភារកិច្ចការពារ ពង្រីក តម្លៃបេតិកភណ្ឌវប្បធម៌របស់ស្ថាប័​ននានា និងប្រជាជន​ក្នុង​ខេត្ត​។
 
នៅក្នុងពិ​ធីនេះ គណៈចាត់តាំងក៏បានបើក មហោស្រពក្លឹប Bai Choi ខេត្ត Quang Binh លើកដំបូង ឆ្នាំ២០១៩ ផងដែរ។​ សូមបញ្ជាក់ថា៖ នាថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០១៧នៅទីក្រុង Jeju ប្រទេសកូរ៉េខាងត្បូង សន្និសីទលើកទី ១២ នៃ អង្គការ​អប់រំវិទ្យាសាស្រ្តនិងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ) បានចេញសេចក្ដី​សម្រេច​ចិត្ត​ជាផ្លូវការ​ស្ដីពីការដាក់បញ្ជូល "សិល្បៈ Bai Choi Trung Bo វៀតណាម" ទៅក្នុងបញ្ជីរាយ​នាមបេតិក​ភណ្ឌវប្បធម៌​អរូបីតំណាង​មនុស្សលោក៕ 

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​

 

កម្មវិធីទូរទស្សន៍ផ្សាយបន្តផ្ទាល់ លាន់លឺរន្ទឺជារៀងរហូតចម្រៀងជ័យជំនះ - រីកសាយភាយសារសំខាន់និងអត្ថន័យជាប្រវត្តិសាស្ត្រនៃមហាជ័យជំនះនិទាឃរដូវឆ្នាំ ១៩៧៥

កម្មវិធីទូរទស្សន៍ផ្សាយបន្តផ្ទាល់ "លាន់លឺរន្ទឺជារៀងរហូតចម្រៀងជ័យជំនះ" - រីកសាយភាយសារសំខាន់និងអត្ថន័យជាប្រវត្តិសាស្ត្រនៃមហាជ័យជំនះនិទាឃរដូវឆ្នាំ ១៩៧៥

កម្មវិធីទូរទស្សន៍ផ្សាយបន្តផ្ទាល់ "លាន់លឺរន្ទឺជារៀងរហូតចម្រៀងជ័យជំនះ" មាន ការចូលរួមពីសិល្បករសិល្បការិនីជាង ១២០០ នាក់ នៅទីតាំងទាំង ៣ នៅភាគខាង ជើង កណ្តាល និងខាងត្បូង។

Top