ព័ត៌មាន
ពិធីទទួលបដិសណ្ឋារកិច្ចអគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប៊ុលហ្គារី
រថយន្តដឹកអគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវបានបើកចូលទីលាន St. Alexander Nevski នៅចំពោះមុខការស្វាគមន៍យ៉ាងឱឡារិកពីក្រុមពិធីការយោធា និងក្រុមតន្ត្រីយោធា។ ប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្គារី លោក Rumen Radev និងលោកជំទាវបានស្វាគមន៍លោកអគ្គលេខាបក្សលោក តូ ឡឹម និងលោកជំទាវ ដោយចាប់ដៃស្វាគមន៍ ហើយអញ្ជើញអគ្គលេខាបក្សនិងលោកជំទាវ ដើរលើកម្រាលព្រំក្រហមទៅកាន់ទីតាំងកិត្តិយស។ ប្រធានកងកិត្តិយសបានស្វាគមអគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវមកបំពេញទស្សនកិច្ចនៅប៊ុលហ្គារី។ ក្នុងបរិយាកាសដ៏ឧឡារិក ក្រុមតន្រ្តីយោធាបានលេងបទភ្លេងជាតិវៀតណាម និងប៊ុលហ្គារី។
បន្ទាប់មក មេដឹកនាំទាំងពីររូបបានឧទ្ទេសនាមគណៈប្រតិភូផ្លូវការនៃប្រទេសទាំងពីរចូលរួមពិធីបដិសណ្ឋារកិច្ច។ អគ្គលេខាបក្ស លោក តូ ឡឹម និងប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្គារី លោក Rumen Radev បានត្រួតពលកងកិត្តិយស។
បន្ទាប់ពីពិធីបដិសណ្ឋារកិច្ច អគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវ រួមជាមួយប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្គារីលោក Rumen Radev និងលោកជំទាវ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធទាហានមិនស្គាល់អត្តសញ្ញាណកម្ម នៅស្តូបអនុស្សាវរីយ៍ទាហានអត្តសញ្ញាណកម្ម៕







