• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីជួបជុំជាមួយធុរកិច្ចអាស៊ី-អឺរ៉ុបនៅវៀតណាមឆ្នាំ ២០២១

នាថ្ងៃទី ២៨ ខែតុលា នៅទីក្រុងហាណូយ Delta E&C វៀតណាម និងសភាពាណិជ្ជកម្មអ៊ីតាលីប្រចាំនៅវៀតណាម (ICHAM) បានរៀបចំពិធី “ជួបជុំធុរកិច្ចអាស៊ី -អឺរ៉ុបនៅវៀតណាមឆ្នាំ ២០២១” ដើម្បីថ្នាក់ដឹកនាំក្រុមហ៊ុនមានទុនវិនិយោគបរទេស (FDI) ចែក រំលែកបទពិសោធន៍ក្នុងការដោះស្រាយវិបត្តិនិងស្ថិរភាពសកម្មភាពផលិតកម្មក្នុងអំឡុងពេលឆ្លងរាលដាលជំងឺរាតត្បាតកូវីដ-១៩។
 

តំណាងដែលចូលរួមក្នុងពិធី

យោងតាមការចែករំលែករបស់លោក Tran Thanh Huan ប្រធាននាយកដ្ឋាន កិច្ចការបរទេសនៃក្រសួងការបរទេស បានឲ្យដឹងថា ឆ្នាំនេះគឺជាឆ្នាំលំបាកសម្រាប់មនុស្សគ្រប់រូប ហើយស្ថានភាពជំងឺរាតត្បាត កូវីដ-១៩ កាន់តែស្មុគស្មាញ ធ្វើឲ្យសកម្មភាពអាជីវកម្មជួបការលំបាកយ៉ាងខ្លាំង។ រដ្ឋនិងរដ្ឋាភិបាលវៀតណាមបាននិងកំពុងព្យាយាមរកវិធានការដើម្បីរក្សាស្ថិរភាពស្ថានភាពជំងឺរាតត្បាត និងជួយអង្គភាពអាជីវកម្មវិលទៅរកប្រតិបត្តិការធម្មតាវិញ។

តំណាងសភាពាណិជ្ជកម្មអឺរ៉ុប សភាពាណិជ្ជកម្មអ៊ីតាលីនិងសមាគមធុរកិច្ចកូរ៉េខាងត្បូងនៅវៀតណាម សុទ្ធតែមានមតិដូចគ្នាថា ដើម្បីជំនះលើជំងឺរាតត្បាតកូវីដ-១៩ និងមិនទុកនូវផលវិបាកសេដ្ឋកិច្ចធ្ងន់ធ្ងរ វៀតណាមត្រូវដើរក្នុងទិសដៅជំរុញការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីធ្វើឲ្យផលិតកម្មវិលមករកភាពប្រក្រតីឡើងវិញ ជៀសវាងការអាកខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ក៏ដូចជាការបាត់បង់ឱកាសទាក់ទាញវិនិយោគិនបរទេសមកវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

  

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ បានទទួលជួបឯកអគ្គរដ្ឋទូតនៃប្រទេសលុចសំបួ បេណាំង ម៉ូរីតានី ហ្គីណេ លីទុយអានី បុតស្វាណា ម៉ាល់ឌីវ កៀរហ្ស៊ីស៊ីស្ថាន ហ្ស៊កដានី និងអេស្តូនី ដែលបានចូលជូនសារតាំង ដើម្បីបំពេញបេសកកម្មការទូតនៅប្រទេសវៀតណាម។

Top