• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីជូនដំណើរកម្មាភិបាល បុគ្គលិកនៃកងពេទ្យកម្រិត២លេខ២ទៅបំពេញភារកិច្ច នៅស៊ូដង់ខាងត្បូង

នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ក្រសួងការពារប្រទេសវៀតណាមបានរៀបចំពិធីជូនដំណើរបណ្ដាកម្មាភិបាល បុគ្គលិកនៃកងពេទ្យកម្រិត ២ លេខ ២ មុនពេលចេញដំណើរទៅបំពេញភារកិច្ចនៅក្រុមបេសកកម្មរក្សាសន្តិភាពនៅប្រទេសស៊ូដង់ខាងត្បូង (វគ្គទី១)។

ថ្លែងនៅទីនេះ ឧត្តមនាវីទោ Nguyen Trong Binh ប្រធានអគ្គសេនាធិការរងកងទ័ពប្រជាជនវៀតណាមបានសំណូមពរអោយនាយកដ្ឋានរក្សាសន្តិភាពវៀតណាម ក៏ដូចជាស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនានាត្រូវការក្ដាប់ជាប់នូវស្ថានភាព របាយការណ៍ទាន់ពេលវេលា រាល់បញ្ហាដែលត្រូវការបញ្ជានៅក្រុមបេសកកម្ម ព្រមទាំងយកចិត្តទុកដាក់ដល់យន្តការ គោលនយោបាយ ជាពិសេសគឺគោលនយោបាយភ័ស្តុភា ដើម្បីជួយអោយកម្មាភិបាល បុគ្គលិកនៃកងពេទ្យកម្រិត ២ លេខ ២ និយាយដោយឡែកនិងកម្លាំងរក្សាសន្តិភាពវៀតណាមនិយាយរួមនឹងនរចិត្ត​បំពេញភារកិច្ច។

ក្នុងឱកាសនេះដែរ អូស្ត្រាលីបន្តជួយឧបត្ថម្ភវៀតណាមទាំងខាងមធ្យោបាយដឹកជញ្ជូនមនុស្សនិងឧបករណ៍នៃ​កង​ពេទ្យកម្រិត២លេខ២ទៅកាន់ស៊ូដង់ខាងត្បូង ដោយការបញ្ជូនយន្តហោះដឹកជញ្ជូនយោធាខ្នាតធំរបស់ខ្លួន ប្រភេទ C-17A Globemaster III៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អនុប្រធានរដ្ឋសភា លោក ត្រឹន ក្វាងភឿង ចុះត្រួតពិនិត្យការងារត្រៀមរៀបចំការបោះឆ្នោតនៅខេត្តថាញ់ហ័រ

អនុប្រធានរដ្ឋសភា លោក ត្រឹន ក្វាងភឿង ចុះត្រួតពិនិត្យការងារត្រៀមរៀបចំការបោះឆ្នោតនៅខេត្តថាញ់ហ័រ

កាលពីថ្ងៃទី១០ ខែមីនា លោក ត្រឹន ក្វាងភឿង អនុប្រធានរដ្ឋសភាវៀតណាម បានចុះត្រួតពិនិត្យ និងធ្វើការជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំ ពូលួង ខេត្តថាញ់ហ័រ ស្តីពីការងារត្រៀមរៀបចំការបោះឆ្នោតសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។

Top