• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីចេញដំណើររបស់គណៈប្រតិភូកីឡាវៀតណាមទៅចូលរួមព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤

គណៈប្រតិភូកីឡាវៀតណាមរួមមានសមាជិកចំនួន ៣៩ នាក់ ក្នុងនោះមានកីឡាករ-កីឡាការិនីចំនួន ១៦ នាក់ មកពីកីឡាចំនួន ១១ ប្រភេទ គ្រូបង្វឹកនិងអ្នកជំនាញ ១៦ នាក់ វេជ្ជបណ្ឌិត២នាក់ រួមជាមួយកម្មាភិបាលមួយ ចំនួនទៀត។
រូបថត៖ VOV

នារសៀលថ្ងៃទី១៧ កក្កដា ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នាយកដ្ឋានអប់រំកាយនិងកីឡា និងគណៈកម្មាធិការអូឡាំពិកវៀតណាមបាន សម្របសម្រួល រៀបចំពិធីចេញដំណើររបស់គណៈប្រតិភូកីឡាវៀតណាមទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤។ គណៈប្រតិភូកីឡាវៀតណាមរួមមានសមាជិកចំនួន ៣៩ នាក់ ក្នុងនោះមានកីឡាករ-កីឡាការិនីចំនួន ១៦ នាក់ មកពីកីឡាចំនួន ១១ ប្រភេទ គ្រូបង្វឹកនិងអ្នកជំនាញ ១៦ នាក់ វេជ្ជបណ្ឌិត២នាក់ រួមជាមួយកម្មាភិបាលមួយ ចំនួនទៀត ដឹកនាំដោយលោក Dang Ha Viet ប្រធាននាយកដ្ឋានអប់រំកាយនិង កីឡា។ ក្នុងពិធីចេញដំណើរ ប្រធានគណៈប្រតិភូ លោក Dang Ha Viet បានឲ្យដឹងថា៖

សម្រាប់គណៈប្រតិភូកីឡាវៀតណាម មានភាពងាយស្រួលមួយចំនួន។ ទីមួយ យើងទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីថ្នាក់ដឹកនាំបក្ស និងរដ្ឋ។ ទីពីរ កីឡា វៀតណាមក៏មានការវិនិយោគជាយូរមកហើយដែរ តាំងពីជាងដប់ឆ្នាំមុន។ លើសពីនេះ នៅចុងឆ្នាំ ២០២៣ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ក៏បានរៀបចំសន្និសីទទាក់ទង នឹងព្រឹត្តិការណ៍ ASIAD និងអូឡាំពិក ពីនោះផ្តល់នូវដំណោះស្រាយជាក់លាក់ និងរយៈ ពេលវែង ដើម្បីជួយកីឡាវៀតណាម អាចប្រកួតប្រជែងដោយជោគជ័យក្នុងព្រឹត្តិ ការណ៍កីឡាអាស៊ី (ASIAD) និងអូឡាំពិក

ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ខែ កក្កដាដល់ថ្ងៃទី ១១ ខែសីហា នៅក្នុងរដ្ឋធានីរបស់ប្រទេសបារាំងនិងតំបន់ជុំវិញ គឺ ជាព្រឹត្តិការណ៍កីឡាអន្តរជាតិដ៏ធំបំផុតក្នុងឆ្នាំ ២០២៤ ដោយប្រមូលផ្តុំអត្តពលិកឆ្នើមៗ របស់ពិភពលោក ចូលរួមប្រកួតក្នុងវិញ្ញាសាចំនួន ៣២៩ នៃកីឡា ៣២ ប្រភេទ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ដោយមានអាជីវកម្មចូលរួមជាង ១២០ ស្តង់វៀតណាមនៅតែជាតំបន់តាំងពិព័រណ៍ដ៏ធំបំផុតមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី ២៣ (CAEXPO) ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៧-២១ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័ត Zhuang ក្វាងស៊ី ប្រទេសចិន។

Top