• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang បានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក

 នាព្រឹក​ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ គណៈប្រតិបត្តិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម, រដ្ឋសភា,​ ប្រធានរដ្ឋ, រដ្ឋាភិបាលនិងគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធ​ឡើង​យ៉ាង​ឱឡារិក​នូវពិធីបុណ្យ​សពរបស់លោកប្រធានរដ្ឋ Tran Dai Quang តាមពិធីបុណ្យសពថ្នាក់ជាតិ​។ គណៈ​កម្មាធិការ​រៀប​ចំ​បុណ្យសពមានសមាជិកចំនួន ៣៧ រូប ដឹកនាំដោយ អ​គ្គលេខាបក្ស លោក N​guyen Phu Trong

​ 
 ក្រុមគ្រួសារលោក Tran Dai Quang គោរពវិញ្ញាណក្ខ័ន្ធលោក (រូបថតៈ VOV)

នៅវេលា​ម៉ោង ៧ ព្រឹក ថ្ងៃទី២៦ ខែកញ្ញា   ពិធីគោរពវិញ្ញាណក្ខ័ន្ធប្រធានរដ្ឋ លោក Tran Dai Quang បាន​ប្រារព្ធ​ធ្វើ​ឡើង​យ៉ាងឱឡារិកនៅផ្ទះបុណ្យសពជាតិ លេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាលប្រជុំ Thong Nhat នៃ​ទីក្រុងហូជីមិញ និងសាលប្រជុំនៃគណៈកម្មាធិការប្រជាជន ស្រុក Kim Son ខេត្ត Ninh Binh (ស្រុក​កំណើត​របស់​លោកប្រធានរដ្ឋ Tran Dai Quang)
 
ចូលរួមគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ T​ran Dai Quang ដំបូងបង្អស់ គឺគណៈ​ ប្រតិ​ភូតំណាងក្រុមគ្រួសារស​ព។ ប​ន្ទាប់មកគឺគណៈប្រតិភូនៃគណៈប្រតិបត្តិការម​ជ្ឈិមបក្សកុម្មុយនីស្តវៀតណាម​ដឹកនាំ​ដោយ អគ្គលេខា​បក្ស​ Nguyen Phu Trong ។ គណៈប្រតិភូរដ្ឋាភិបា​លអញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធដឹ​កនាំដោយ​ នាយករដ្ឋមន្ត្រី លោក​ Nguyen Xuan Phuc ។ គណៈប្រតិភូរដ្ឋ​សភាត្រូវ​បាន​អញ្ជើញ​ចូល​រួម​គោរព​វិញ្ញាណក្ខ័ន្ធ​ដឹក​នាំដោយ​ប្រធាន​រដ្ឋ​សភា​លោកស្រី​ Nguyen Thi Kim Ngan ។ គណៈ​ប្រតិភូប្រធានរដ្ឋ អញ្ជើញចូលគោ​រពវិញ្ញាណក្ខ័ន្ធ ដឹកនាំដោយ ប្រធាន​​រដ្ឋស្តី​ទី Dang Thi Ngoc Thinh។  បន្ទាប់មក គណៈប្រតិភូរណៈសិរ្សមាតុ​ភូមិវៀតណាម អញ្ជើញ​ចូល​គោរព​វិញ្ញាណក្ខ័ន្ធ​។

 
 អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang

 គណៈ​កម្មាធិការយោធាមជ្ឈិមនៃក្រសួងការពារប្រទេសត្រូវបានដឹកនាំដោយនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារជាតិ។ គណៈ​ប្រតិភូនគរបាល ត្រូវបានដឹកនាំដោយឧត្តមសេនីយ៍ឯក To Lam រដ្ឋមន្ត្រី​ក្រសួង​នគរបាលផងដែរ។
 
អញ្ជើញ​សរសេរនៅលើសៀវភៅក្រាំងមាសមរណទុក្ខ  អគ្គលេខាបក្ស លោក  Nguyen Phu Trong បាន​សម្តែង​ការ​សោក​សៅចំពោះ​មរណភាពរបស់ប្រធានរដ្ឋ លោក Tran Dai Quang ដែល​ជា​ថ្នាក់​ដឹក​នាំ​មួយ​រូប​បាន​រួមចំ​ណែក​យ៉ាង​សំខាន់​ទៅក្នុងបុព្វហេតុដ៏រុងរឿងរបស់បក្សនិងរដ្ឋាភិបាលក៏ដូចជាប្រជាជនវៀតណាម ជាពិសេសគឺ​សម្រាប់​ ក​ង​កម្លាំងនគរបាលប្រជាជន កសាងនិងការពារមាតុប្រទេស​។ មរណភាពរ​បស់លោក  Tran Dai Quang ជាការ​បាត់​បង់ដ៏ធំធេងចំពោះបក្សរដ្ឋនិងប្រជាជន វៀ​តណាម​។

 
 គណៈប្រតិភូកម្ពុជាដែលដឹកនាំដោយនាយករដ្ឋមន្ត្រីសម្តេច តេជោ ហ៊ុនសែន អញ្ជើញចូូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang 

រីឯនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា អស់រយៈពេល៤០ឆ្នាំបម្រើប្រទេសជាតិរបស់ខ្លួន លោក Tran Dai Quang តែងតែមាន​ភក្ដីភាព មានការទទួលខុសត្រូវ ការខិតខំប្រឹងប្រែង ព្រមទាំង​បានឆ្លង​កាត់ការ​លំបាកជាច្រើន​ដើម្បីបំពេញដ៏ល្អនូវភារកិច្ចដែលបក្ស រដ្ឋនិងប្រជាជន​ប្រគល់ជូន​។

 
 គណៈប្រតិភូកូរ៉េខាងត្បូងដឹកនាំដោយនាយករដ្ឋមន្ត្រី លោក  Lee Nak Yon  អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang 

នៅថ្ងៃទី២៦ខែកញ្ញានេះ គណៈប្រតិភូជាច្រើន ក្រសួង ស្ថាប័ន អង្គការ​និងសមូហភាព​មហាជន​ក្នុង​តំបន់​និងទូទាំង​ប្រទេស រួម​ទាំងមិត្តភក្តិអន្តរជាតិបានមកគោរពវិញ្ញា​ណក្ខ័ន្ធលោក Tran Dai Quan​g នៅកន្លែង​រៀបចំ​បុណ្យសព​ផង​ដែរ​។
 
គណៈប្រតិភូនៃសាធារណ​រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវត្រូវបាន ដឹ​កនាំដោយលោក Phankham Viphavanh សមាជិក​ការិយាល័យនយោបាយនិងជាអនុប្រធានរដ្ឋ​។ គណៈប្រតិភូកម្ពុជាដឹកនាំដោយនាយក​រដ្ឋមន្រ្តី សម្តេច​ តេជោ ហ៊ុនសែនបានអញ្ជើញមកគោរពវិញ្ញាណក្ខ័ន្ធលោ​ក Tran Dai Quang ។

​ 
 គណៈប្រតិភូប្រទេសសិង្ហបុរីចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang 

ក្នុងពេលព្រឹកថ្ងៃដដែល  គណៈប្រតិភូកូរ៉េខាងត្បូង ដែលដឹក​នាំដោយ​នាយក​រដ្ឋមន្រ្តី​នៃប្រទេស​កូរ៉េខាង​ត្បូង​លោក​ Lee  Nak Yon;  នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសិង្ហបុ​រីដែលដឹកនាំដោ​យ ឧបនាយក​រដ្ឋមន្រ្តី​និង​ជារដ្ឋ​មន្រ្តី​​សម្របសម្រួល​សន្តិសុខជាតិ លោក   Teo Chee He​an បានអញ្ជើញ​មកគោរព​វិញ្ញាណក្ខ័ន្ធ​លោក​ប្រធាន​រដ្ឋ Tran Dai Quang ផង​ដែរ។
 
ក្នុងរយៈ​ពេល ២ ថ្ងៃ គឺថ្ងៃទី ២៦ និង ២៧ ខែកញ្ញា ស្ថានទូតវៀតណាមនៅតាមបណ្តាប្រទេសនានា ក៏បានបើក​សៀវភៅ​ក្រាំងមាស​មរណទុក្ខ និងរៀបចំពិធីគោរពដល់វិញ្ញាណ​ក្ខ័ន្ធលោក Tran Dai Quang ផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

រដ្ឋធានី Ha Noi សម្របសម្រួលជាមួយខេត្ត Vinh Phuc និងខេត្ត Phu Tho ដើម្បីបង្កើនការគ្រប់គ្រងគុណភាព និងសុវត្ថិភាពម្ហូបអាហារនៃផលិតផលកសិកម្ម រុក្ខាកម្ម និងជលផល។

រដ្ឋធានី Ha Noi សម្របសម្រួលជាមួយខេត្ត Vinh Phuc និងខេត្ត Phu Tho ដើម្បីបង្កើនការគ្រប់គ្រងគុណភាព និងសុវត្ថិភាពម្ហូបអាហារនៃផលិតផលកសិកម្ម រុក្ខាកម្ម និងជលផល។

នាពេល​ថ្មីៗនេះ មន្ទីរកសិកម្ម និងអភិវឌ្ឍជនបទ Ha Noi និងមន្ទីរកសិកម្ម និងអភិវឌ្ឍជនបទខេត្ត Vinh Phuc និងខេត្តមន្ទីរកសិកម្ម និងអភិវឌ្ឍជនបទខេត្ត Phu Tho បានស្ទង់មតិ និងធ្វើការជាមួយអង្គភាពផលិតកម្ម និងធ្វើអាជីវកម្មនៅតំបន់នោះ ដើម្បីធានាសុវត្ថិភាពម្ហូបអាហារ និងលើកកំពស់គុណភាពកសិកម្ម រុក្ខាកម្ម និងជលផលក្នុងដំណាក់កាល ២០២២-២០២៥។

Top