• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពានរង្វាន់ VinFuture ឆ្នាំ ២០២៣ សំដៅលើការច្នៃប្រឌិតដែលជំរុញការអភិវឌ្ឍប្រកបដោយចីរភាព

នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ពានរង្វាន់ VinFuture បានចាប់ផ្តើមរដូវកាលឆ្នាំ ២០២៣ ជាផ្លូវការដោយចាប់ផ្តើមការឧទ្ទេសនាមបេក្ខជនទទួលរង្វាន់ពីម៉ោង ១៤៖០០ ថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៣ ដល់ម៉ោង ១៤៖០០ ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៣។ មូលនិធិ VinFuture គឺជាមូលនិធិប្រតិបត្តិការមិនរកប្រាក់ចំណេញដែលសហស្ថាបនិកដោយមហាសេដ្ឋី Pham Nhat Vuong និងភរិយារបស់លោកគឺលោកស្រី Pham Thu Huong។
  ប្រធានរដ្ឋសភាលោក Vuong Dinh Hue ប្រគល់ពានរង្វាន់ VinFuture Grand Prize ឆ្នាំ ២០២២ ដល់អ្នកវិទ្យាសាស្ត្រដែឡមានការច្នៃប្រឌិតថ្មី ក្នុងការតភ្ជាប់បច្ចេកវិទ្យាបណ្តាញសកល។ (រូបថត៖ hanoimoi.com.vn)  

សកម្មភាពស្នូលរបស់មូលនិធិគឺដើម្បីផ្តល់រង្វាន់ VinFuture ជារៀងរាល់ឆ្នាំសម្រាប់ការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលមាន ឬមានសក្តានុពលក្នុងការបង្កើតការផ្លាស់ប្តូរប្រកបដោយអត្ថន័យនៅក្នុងជីវភាពរបស់មនុស្ស។

ប្រព័ន្ធរង្វាន់រួមមាន VinFuture Grand Prize ដែលមានតម្លៃ ៣ លានដុល្លារ ដែលជារង្វាន់ប្រចាំឆ្នាំដ៏ធំបំផុតមួយដែលមិនធ្លាប់មាននៅក្នុងពិភពលោក។ រង្វាន់ពិសេសចំនួន ៣ ដែលមានតម្លៃ ៥០០ ពាន់ដុល្លារអាមេរិក សម្រាប់អ្នកវិទ្យាសាស្ត្រស្ត្រី  និងអ្នកវិទ្យាសាស្ត្រមកពីប្រទេសកំពុងអភិវឌ្ឍន៍ និងអ្នកវិទ្យាសាស្ត្រដែលស្រាវជ្រាវលើវិស័យថ្មីៗ។

ដើម្បីចូលរួមក្នុងរដូវកាលឆ្នាំ ២០២៣ ការច្នៃប្រឌិត និងដំណោះស្រាយផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ចាំបាច់ត្រូវបំពេញតាមលក្ខណៈវិនិច្ឆ័យនៃពានរង្វាន់ ហើយត្រូវបានឧទ្ទេសនាមដោយអង្គការ និងបុគ្គលល្បីៗនៅក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅ ជុំវិញពិភពលោក។ គម្រោងដែលត្រូវបានតែងតាំងនឹងត្រូវបានវាយតម្លៃតាមរយៈការឆ្លុះបញ្ចាំង និងជ្រើសរើសរបស់ក្រុមប្រឹក្សាបឋម និងក្រុមប្រឹក្សាពានរង្វាន់ VinFuture រួមទាំងអ្នកវិទ្យាសាស្ត្រដ៏មានកិត្យានុភាព និងអ្នកជំនាញឈានមុខគេលើពិភពលោកដែលធ្លាប់ជាម្ចាស់ពានរង្វាន់ដ៏មានកិត្យានុភាពដូចជា Nobel, Turing, Millennium Technology…ជាដើម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top