• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពានរង្វាន់ U23 អាស៊ីអាគ្នេយ៍ ២០២២៖ យកឈ្នះលើថៃ វៀតណាមគ្រងជើងឯក

ជើងឯករបស់គ្រូបង្វិកលោក Dinh The Nam និងកូនសិស្សបាននាំមកនូវក្ដីសប្បាយរីករាយនិងមោទនភាពជូនប្រទេសជាតិទាំងមូល។

 

  ក្រុមបាត់ទាត់ U23 ជម្រើសជាតិវៀតណាមគ្រងជើងឯកពាន AFF U23 Championship ឆ្នាំ២០២២។ (រូបថត៖ VFF)  

យកឈ្នះដោយលទ្ធផល ១-០ លើក្រុម U23 ថៃក្នុងការប្រកួតផ្ដាច់ព្រ័ត្រ នាយប់ថ្ងៃទី ២៦ ខែកុម្ភៈ ក្រុម U23 វៀតណាម បានគ្រងជើងឯកពាន U23 អាស៊ីអាគ្នេយ៍ឆ្នាំ ២០២២។ ជើងឯករបស់គ្រូបង្វិកលោក Dinh The Nam និងកូនសិស្សបាននាំមកនូវក្ដីសប្បាយរីករាយនិងមោទនភាពជូនប្រទេសជាតិទាំងមូល។

ភ្លាមៗបន្ទាប់ពីការប្រកួតផ្ដាច់ព្រ័ត្រនៃពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍អាយុក្រោម២៣ឆ្នាំ ឆ្នាំ ២០២២ ប្រធានវៀតណាមលោក Nguyen Xuan Phuc បានផ្ញើរសារអបអរសាទរចំពោះក្រុម U23 វៀតណាម ដោយវាយតម្លៃថា ជ័យជំនះនេះមានអត្ថន័យពិសេសនៅពេលដែលយើងបានជំនុះលើការលំបាកដោយសារផលប៉ះពាល់នៃជម្ងឺរាតត្បាតកូវីដ-១៩ហើយបញ្ជាក់ពីឆន្ទៈ និង ស្មារតីដ៏អស្ចារ្យរបស់ប្រជាជនវៀតណាម។

នាយប់ថ្ងៃទី ២៦ ខែកុម្ភៈដែរ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ក៏បានស្ងើចសរសើរកីឡាករទាំងអស់នៃក្រុម U23 វៀតណាមនិងក្រុមគ្រូបង្វឹក ដោយសង្កត់ធ្ងន់ថា៖ “នេះគឺជាសមិទ្ធិផលគួរឲ្យមានមោទនភាព ព្រោះក្រុមរបស់យើងត្រូវប្រឈមនឹងការលំបាកជាច្រើនរាប់មិនអស់អំពីមនុស្សដោយសារការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជម្ងឺកូវីដ-១៩។ ប៉ុន្តែដោយមានឫទ្ធានុភាព ឆន្ទះ ស្មារតីដ៏អង់អាចក្លាហាន ស្មារតីវៀតណាម ស្មារតីរបស់អ្នកចម្បាំងផ្កាយមាស គ្រូបង្វឹក និងកីឡាករគ្រប់គ្នាបានជំនះលើស្ថានភាពលំបាក ប្ដេជ្ញាចិត្តអស់ពីសមត្ថភាព ដើម្បីមោទនភាពជាតិនិងជំនឿជឿជាក់របស់អ្នកគាំទ្រ ដើម្បីមានដំណើរការត្រៀមរៀបចំនិងប្រកួតដ៏ល្អឥតខ្ចោះ ដែលនាំមកនូវក្ដីសប្បាយរីករាយ មោទនភាពជូនដល់មាតុភូមិ ប្រជាជន និងអ្នកគាំទ្រទូទាំងប្រទេស”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង៖ ថ្នាក់ដឹកនាំមួយរូបតែងតែផ្តោតការយកចិត្តទុកដាក់ជានិច្ចលើបុព្វហេតុអភិវឌ្ឍន៍វប្បធម៌ជាតិ

លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង៖ ថ្នាក់ដឹកនាំមួយរូបតែងតែផ្តោតការយកចិត្តទុកដាក់ជានិច្ចលើបុព្វហេតុអភិវឌ្ឍន៍វប្បធម៌ជាតិ

កាលនៅរស់ អគ្គលេខាគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀនភូ ជុង តែងតែផ្តោតការយកចិត្តទុកដាក់ជាពិសេសសម្រាប់បុព្វហេតុកសាង និងអភិវឌ្ឍន៍វប្បធម៌ជាតិ។

Top