• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពានរង្វាន់វាយកូនហ្គោលសប្បុរសធម៌ Vietnam Ambassador's Cup 2023 ដើម្បីគាំទ្រជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតវៀតណាម

នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នៅទីលានវាយកូនហ្គោល Hulencourt នៅទីរួមស្រុក Genappe ប្រទេសបែល ហ្ស៊ិក បានប្រព្រឹត្តទៅការប្រកួតវាយកូនហ្គោល Vietnam Ambassador's Cup 2023។
ឯកអគ្គរដ្ឋទូត Nguyen Van Thao (ស្តាំ) និងលោកស្រី Chris Geykens ប្រគល់គុបអនុស្សាវរីយ៍ដល់កីឡាករវាយកូនហ្គោលស្ម័គ្រចិត្ត ដែលជាតំណាងអង្គទូតអាស៊ាននៅទីក្រុងប្រ៊ុចសែល (រូបថត៖ Huong Giang/TTXVN)

នេះគឺជាការប្រកួតវាយកូនហ្គោលប្រចាំឆ្នាំ ដោយស្ថានទូតវៀតណាមប្រចាំនៅបែល ហ្ស៊ិក សហការជាមួយលោកស្រី Chris Geykens ដែលជាតំណាងនៅក្លឹបបែលហ្ស៊ិកនៃសមាគមវៀតណាមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ នៅទីក្រុង Hoi An (VAVA Hoi An) រៀបចំឡើងដើម្បីរៃអង្គាសថវិកាជួយជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅទីក្រុង Hoi An

ព្រឹត្តិការណ៍ឆ្នាំនេះ គូសសញ្ញាខួបលើកទី ១០ ចាប់តាំងពីការប្រកួតវាយកូនហ្គោល Ambassador'Cup របស់វៀតណាមត្រូវបានរៀបចំឡើង។ ទន្ទឹមនឹងនោះ ព្រឹត្តិការណ៍នេះក៏បានប្រព្រឹត្តទៅក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងបែលហ្ស៊ិក (១៩៧៣-២០២៣)។ ដោយមានការចូលរួមពីភ្ញៀវកិត្តិយស ដែលជាអ្នកនយោបាយមួយចំនួនក្នុងអង្គទូត និងពាណិជ្ជករ បែលហ្ស៊ិក នេះជាសកម្មភាពដ៏មានអត្ថន័យ រួមចំណែកក្នុងការពង្រឹងទំនាក់ទំនងជាមួយដៃគូអាស៊ាន (សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍) បែលហ្សិក សហភាពអឺរ៉ុប (EU) លើកតម្កើងមុខមាត់របស់វៀតណាម  លើកកម្ពស់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងជំរុញការវិនិយោគ។ ការប្រកួតកីឡាវាយកូនហ្គោលឆ្នាំនេះបានរៃអង្គាសប្រាក់បានច្រើនជាង ១២.២០០ អឺរ៉ូ (ច្រើនជាង ១៣.២០០ ដុល្លារ)។ ថវិកាទាំងនេះនឹងត្រូវប្រគល់ជូន VAVA Hoi An ដើម្បីផ្គត់ផ្គង់ដល់គ្រួសារជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ដូចជាចិញ្ចឹមមាន់ ដាំផ្សិត ចិញ្ចឹមត្រី ដាំបន្លែ ធ្វើអាជីវកម្មទេសចរណ៍...៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាម​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់ និង​បង្កើន​ជំនួយ​មនុស្សធម៌​នៅ​តំបន់ហ្គាហ្សា

វៀតណាម​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់ និង​បង្កើន​ជំនួយ​មនុស្សធម៌​នៅ​តំបន់ហ្គាហ្សា

ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ១០ និងទី ១១ ខែធ្នូ (ម៉ោងនៅទីក្រុងញូវយ៉ក) មហាសន្និបាតអង្គការសហប្រជាជាតិ (UN) បានបើកសម័យប្រជុំបន្ទាន់ពិសេសមួយដើម្បីពិភាក្សាអំពីជម្លោះនិងវិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សា។

Top