• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពាណិជ្ជករអាហ្សង់ទីនវាយតម្លៃជាវិជ្ជមានអំពីបរិយាកាសវិនិយោគនៅវៀតណាម

ក្នុងនាទី "ធុរកិច្ចពិភពលោក" កាសែត La Nacion បានរាយការណ៍ថា វៀតណាមគឺជាខឿនសេដ្ឋកិច្ចធំទី ១០ នៅអាស៊ី ជាមួយនឹងផលិតផលក្នុងស្រុកសរុប (GDP) ឈានដល់ ៤១០ ពាន់លានដុល្លារអាមេរិក ហើយត្រូវបានព្យាករណ៍មនឹងមានកំណើន ៦,៥ ក្នុងឆ្នាំនេះ។
អត្ថបទមួយរបស់កាសែតអាហ្សង់ទីន La Nacion អំពាវនាវឱ្យពាណិជ្ជករមរបស់ប្រទេសនេះមកបណ្តាក់ទុននៅវៀតណាម។ រូបថត៖ TTXVN

កាសែតជួរមុខរបស់អាហ្សង់ទីន La Nacion (មាតុភូមិ) នាថ្ងៃទី ១៣ កុម្ភៈ បានចុះអត្ថបទស្ដីពីបទពិសោធន៍របស់ពាណិជ្ជករអាហ្សង់ទីនដែលមកបណ្តាក់ទុននៅវៀតណាម ហើយបានអំពាវនាវឱ្យសហគ្រាសនៃប្រទេសនេះយកចិត្តទុកដាក់ចំពោះទីផ្សារវៀតណាម។

ក្នុងនាទី "ធុរកិច្ចពិភពលោក" កាសែត La Nacion បានរាយការណ៍ថា វៀតណាមគឺជាខឿនសេដ្ឋកិច្ចធំទី ១០ នៅអាស៊ី ជាមួយនឹងផលិតផលក្នុងស្រុកសរុប (GDP) ឈានដល់ ៤១០ ពាន់លានដុល្លារអាមេរិក ហើយត្រូវបានព្យាករណ៍មនឹងមានកំណើន ៦,៥% ក្នុងឆ្នាំនេះ។

ក្នុងអត្ថបទក្រោមចំណងជើងថា “ការវិនិយោគនៅវៀតណាម ទីផ្សារ ដែលមានសេដ្ឋកិច្ចស្ថិរភាព”អ្នកកាសែត Gabriela Origlia បានដកស្រង់សម្តីរបស់ពាណិជ្ជករអាហ្សង់ទីនមួយចំនួនដែលកំពុងធ្វើអាជីវកម្មនៅវៀតណាម។ យោងតាមពាណិជ្ជករ Guillermo Cena ដែលបានសម្របសម្រួល ក្រុមហ៊ុននាំចូលផលិតផលពីប្រទេសអាហ្សង់ទីន និងជា ម្ចាស់ហាងមួយឈ្មោះថា Del Plata នៅទីក្រុងហូជីមិញក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅបានឲ្យដឹងថា ជាមួយនឹងចំនួបប្រជាជនប្រមាណ ១០០ លាននាក់ វៀតណាមគឺជាទីផ្សារដែលមានឱកាសវិនិយោគ និងសក្តានុពល ជាច្រើន សម្រាប់ផលិតផល និងសេវាកម្មអាហ្សង់ទីន ក្នុង នោះអតិថិជនមួយផ្នែកទាមទារ "អាហារ ដែលមានគុណភាពខ្ពស់"។

ទន្ទឹមនឹងនោះ ពាណិជ្ជករ Campanera ម្ចាស់ក្រុមហ៊ុនមួយដែលឈ្មោះថា Serendipity Bros ដែលកំពុងប្រតិបត្តិការលើវិស័យស្បែក ជាមួយនឹងបទពិសោធន៍វិនិយោគរយៈពេល ១៣ ឆ្នាំនៅអាស៊ី និង ៧ ឆ្នាំធ្វើការនៅវៀតណាម បានអំពាវនាវដល់វិនិយោគិនអាហ្សង់ទីន មកវៀតណាម ព្រោះវៀតណាមមានសេដ្ឋកិច្ចស្ថិរភាព និងកំពុងអភិវឌ្ឍន៍។ រដ្ឋាភិបាលវៀតណាមតែងតែបង្កើតឱកាសអភិវឌ្ឍន៍ផលិតកម្ម និងធ្វើសមាហរណកម្មលើពិភពលោក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកអគ្គលេបក្ស តូ ឡឹម៖ ទីក្រុងហៃផុងត្រូវកែលម្អគំរូកំណើន ដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

លោកអគ្គលេបក្ស តូ ឡឹម៖ ទីក្រុងហៃផុងត្រូវកែលម្អគំរូកំណើន ដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា ទីក្រុងហៃផុង ត្រូវការកែលម្អគំរូកំណើនរបស់ខ្លួនដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

Top