• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាម - ទីផ្សារដ៏មានសក្តានុពលសម្រាប់អាជីវកម្មកូរ៉េខាងត្បូង

Shopee Korea - គេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិកដ៏ធំបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានប្រកាសការវិភាគដែលបង្ហាញថា វៀតណាមបច្ចុប្បន្នជាទីផ្សារអេឡិចត្រូនិកកំពុងរីកចម្រើនលឿនបំផុតមួយ ដែលមានសក្តានុពលសម្រាប់អាជីវកម្មកូរ៉េខាងត្បូង។
រូបភាព៖ Kyanon

Shopee Korea បានឲ្យដឹងថា មាត្រដ្ឋាននៃទីផ្សារ e-commerce របស់វៀតណាមកាលពីឆ្នាំមុនសម្រេចបាន ១៦,៤ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងការកើនឡើងប្រហែល ៣ដងក្នុងរយៈពេល៥ឆ្នាំកន្លងមក។ នៅក្នុងព្រឹត្តិការណ៍បញ្ចុះតម្លៃទ្រង់ទ្រាយធំ "ទិវាទិញទំនិញទី ៩ ខែកញ្ញា" វៀតណាមបានជាប់ចំណាត់ថ្នាក់លេខ ១ លើចំនួនការបញ្ជាទិញ និងជាប់ចំណាត់ថ្នាក់លេខ២ ស្តីការលក់ទំនិញ ក្នុងចំណោមទីផ្សារទាំងអស់ដែល Shopee រៀបចំព្រឹត្តិការណ៍នេះ។

Shopee Korea បានព្យាករណ៍ថា តម្រូវការផលិតផលកូរ៉េខាងត្បូងនៅប្រទេសវៀតណាម ជាពិសេសផលិតផលគ្រឿងសំអាងនឹងបន្តកើនឡើងនាពេលអនាគត។ ទីក្រុងហាណូយ និងទីក្រុងហូជីមិញ គឺជាតំបន់ចំនួនពីរដែលជំរុញការប្រើប្រាស់ផលិតផលកូរ៉េខាងត្បូងខ្ពស់បំផុត។ អតិថិជនសំខាន់ៗជាធម្មតា ជាស្ត្រីដែលមានអាយុពី ២០-៣០ ឆ្នាំ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នារសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៣២ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានថ្លែងថា តាមគម្រោង ក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) គ្រោងនឹងមកធ្វើការនៅវៀតណាមក្នុងខែមីនានេះ។

Top