• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពាក្យទូន្មាន៦ខរបស់លោក​ប្រធានហូជីមិញ​ជានិច្ចកាលជាត្រី​វិស័យសំរាប់​សកម្មភាព​របស់​កងកម្លាំង​នគរបាល​ប្រជាជន​


 ពិធីទទួលនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc មកចូលរួមកិច្ចប្រជុំ

អញ្ជើញថ្លែងមតិនៅកិច្ចប្រ​ជុំបូកសរុបរយៈពេល​៥ឆ្នាំ អនុវត្តន៍សារាចរណ៍លេខ០៥​របស់​ក្រសួងនគរបាលឆ្នាំ២​០១៣​ ស្ដីពីកា​របន្តជំរុញខ្លាំងចល​នា “នគរ​​បាល​ប្រជាជនសិក្សារៀនសូត្រ​ អនុវត្តន៍តាមពាក្យទូន្មាន​៦ខរបស់​លោក​ប្រធាន​ហូជីមិញ​” ក្នុងដំណាក់កាលពីឆ្នាំ២០១៣​ដល់ឆ្នាំ២០១៨នោះ នា​យករដ្ឋមន្រ្តីវៀតណាមលោ​ក Nguyen Xuan Phuc បានសង្កត់ធ្ងន់​ថា ក្រោយ​រយៈពេល​៧០​ឆ្នាំ ពាក្យ​ទូន្មាន​របស់​លោក​ប្រធាន​ហូជីមិញ​នៅតែ​មាន​តំលៃដ​ដែល​។

នោះគឺជាមូ​ល​ដ្ឋាន ជាត្រីវិស័​យសំរាប់​សកម្មភាព​និងវប្បធម៌​ប្រតិបត្តិ​ទាំងឡាយ​របស់កងកម្លាំង​នគរបាល​ប្រជាជន​។ រួ​មជាមួយគ្នានោះ លោកនាយករដ្ឋមន្រ្តីបានសំណូ​មព​រឲ្យកងក​ម្លាំង​នគរ បាល​ប្រជាជន​អនុវត្តន៍​ល្អនូវ​វប្បធម៌​ប្រតិបត្តិតាមទិស​ “គោរពប្រជាជន ស្និទ្ធ ស្នា​លជាមួយប្រជាជន យ​ល់ប្រ​ជាជ​ន រៀនពី​ប្រជាជន​និង​មានការ​ទទួលខុស​ត្រូវ ចំពោះប្រជាជន។​ លោក​ Nguyen Xuan Phuc ក៏ស្នើរឲ្យ​ក្រសួងនគរ​បាល​ចាំបាច់ ត្រូវ​ពង្រឹង​ប្រព័ន្ធន​គរបាលប្រជាជនពីមជ្ឈឹមដ​ល់ថ្នាក់​មូលដ្ឋាន​ផង​ដែរ​។

 “ផ្តោត​ទៅលើការត្រួតពិនិត្យ ​រៀបចំក្បាលម៉ាស៊ីនផ្នែកនគរ​បាល​ឡើង​វិញ បង្កើន​បរិមាណ​កម្មាភិបាល​និងយុទ្ធជន​ដែលបំពេញភា​រកិច្ចថ្នាក់មូលដ្ឋានដោយផ្ទា​ល់ខ្លួន។ ពង្រឹងវិន័យ​ កសាង​កងកម្លាំង​ឲ្យបានរឹង​មាំនិង​ស្អាត​ល្អម។ រក្សាតួនាទីជាក​ងកម្លាំងស្នូលក្នុងការងារបង្កា​រប្រឆាំង​បទ​ល្មើស ព្រមទាំង​ម្ចាស់​ការបង្ការ​ប្រឆាំង​អំពើពុក​រលួយខាងផ្ទៃក្នុងផងដែ​រ។ កម្មាភិបាលម្នាក់ៗ យុ​ទ្ធជនម្នាក់ៗ ត្រូវ​ឧស្សាហ៍​ព្យាយាមហាត់​ពត់លត់​ដំ និយា​យទេជាមួយភាពអាក្រក់ រ​ក្សាចរិយាសម្បត្តិរបស់នគរ​បាលប្រ​ជាជ​ន”៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា ជាមួយខេត្ត-ក្រុងទាំង ៦៣

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា ជាមួយខេត្ត-ក្រុងទាំង ៦៣

នាព្រឹកថ្ងៃទី៣០ ខែកញ្ញា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះធ្វើឡើងដោយផ្ទាល់នៅទីស្នាក់ការរដ្ឋាភិបាល និងតភ្ជាប់ប្រព័ន្ធអ៊ីនធឺណែតទៅកាន់ខេត្ត-ក្រុងទាំង ៦៣ ទូទាំងប្រទេស។

Top