
ស្តង់ទំនិញវៀតណាមនៅពិព័រណ៍ ITB (រូបថត៖ TTXVN)
ពិព័រណ៍ទេសចរណ៍អន្តរជាតិ ITB បានបញ្ចប់នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ នៅ ប្រទេសអាល្លឺម៉ង់ក្រោយរយៈពេល៤ថ្ងៃបើកទ្វារ។
នេះជាពិព័រណ៍ទេសចរណ៍ ដែលមានទ្រង់ទ្រាយធំនិងកិត្យានុភាពបំផុតលើពិភពលោក ដែលត្រូវបានរៀបចំ ឡើងជាប្រចាំឆ្នាំ។ សហគ្រាសទេសចរណ៍ចំនួន៥០អង្គភាពនិងតំបន់មួយចំនួន របស់ វៀតណាម បានចូលរួមក្នុងពិព័រណ៍ឆ្នាំនេះ សំដៅផ្សព្វផ្សាយអំពីទេសចរណ៍ វៀតណាម ឧទ្ទេសនាមផលិតផលទេសចរណ៍ បើកទូលាយទីផ្សារនិងស្វែងរក ដៃគូអន្តរជាតិ។
តាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអាល្លឺម៉ង់ លោក Nguyen Minh Vu បានអោយដឹងថា ក្នុងឆ្នាំ២០១៨ មានភ្ញៀវទេសចរអាល្លឺម៉ង់ប្រមាណ២៥ហ្មឺននាក់បាន មកដល់វៀតណាម ហើយបរិមាណនេះគ្រោងនឹងបន្តកើនឡើងក្នុងឆ្នាំ២០១៩ ខណៈដែលវៀតណាមនិងអាល្លឺម៉ង់បានបង្ហាញយ៉ាងច្បាស់នូវការប្ដេជ្ញាចិត្តពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរអោយកាន់ តែស៊ីជំរៅថែមទៀត៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម