• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពណ៌នៃវប្បធម៌វៀតណាម និងកូរ៉េខាងត្បូង​នៅខេត្តអានយ៉ាង

កាលពីយប់ថ្ងៃទី ៣ ខែតុលា នៅតំបន់ពិសេសភូក្វឹក ខេត្តអានយ៉ាងសម្របសម្រួលជាមួយស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅវៀតណាម បានរៀបចំ "ទិវាវប្បធម៌វៀតណាម-កូរ៉េខាងត្បូង ឆ្នាំ ២០២៦" ដើម្បីរំលឹកខួបលើកទី ៣៤ឆ្នាំ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកូរ៉េខាងត្បូង (១៩៩២-២០២៦)។

ថ្នាក់ដឹកនាំនៃមន្ទីរវប្បធម៌និងកីឡាខេត្តអានយ៉ាង ប្រគល់កាដូអនុស្សាវរីយ៍ជូនលោកស្រី Park Chan A លេខាទី១ នៃស្ថានទូតកូរ៉េខាងត្បូង​ប្រចាំនៅវៀតណាម និងជានាយិកាមជ្ឈមណ្ឌលវប្បធម៌កូរ៉េខាងត្បូង​​។ រូបថត៖ Van Si - VNA

ថ្លែងនៅក្នុងកម្មវិធី លោកស្រី ង្វៀន ធីគីមឡន អនុប្រធានគណៈកម្មាធិការប្រជាជនតំបន់ពិសេសភូក្វឹក បានសង្កត់ធ្ងន់ថា ទិវាវប្បធម៌វៀតណាម-កូរ៉េខាងត្បូង ឆ្នាំ ២០២៦ គឺជាឱកាសមួយសម្រាប់ប្រជាជននៃប្រទេសទាំងពីរ​ដើម្បី​ជួប​សំណេះសំណាល ទទួលបទពិសោធន៍ ហើយលើកតម្កើងតម្លៃវប្បធម៌​ដ៏វិសេសវិសាលរបស់ប្រទេសនីមួយៗ។ តាមនោះ បង្កើនការយល់ដឹង ការគោរព និងពូនជ្រុំចំណង​មិត្តភាព រួមចំណែកដល់ការអនុវត្តន៍ជាក់​ស្តែងនូវគោលនយោបាយស្តីពីការជំរុញការទូតវប្បធម៌ ពង្រីកអំណាចទន់នៃវប្បធម៌ និងធ្វើឱ្យវប្បធម៌ក្លាយជាធនធានផ្ទៃក្នុងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

ទិវាវប្បធម៌វៀតណាម-កូរ៉េខាងត្បូង ឆ្នាំ ២០២៦ រួមមានសកម្មភាពវប្បធម៌ ទេសចរណ៍ និងម្ហូបអាហារកូរ៉េខាងត្បូង​ និងវៀតណាម​ជាច្រើន​។ ជាពិសេស តំបន់បទពិសោធន៍កូរ៉េខាងត្បូង​មាន​ការ​ផ្សសព្វផ្សាយវប្បធម៌ ទេសចរណ៍ និងម្ហូបអាហារកូរ៉េខាងត្បូង ឧទ្ទេសនាមផលិតផលកសិកម្ម និងម្ហូបអាហារកូរ៉េខាងត្បូង និងផ្តល់ព័ត៌មានអំពីទេសចរណ៍ និងផលិតផលវប្បធម៌កូរ៉េខាងត្បូង​។ នៅ​កន្លែងដែលមានប្រធានបទ "វៀតណាម - កូរ៉េខាងត្បូង តាមរយៈសៀវភៅ" បាន​ដាក់តាំងបង្ហាញសៀវភៅ ឯកសារ កាសែត និងគំនូរដ៏រស់រវើក ដែលផ្សព្វផ្សាយចំណេះដឹង សម្រស់វប្បធម៌ និងប្រជាជននៃប្រទេសទាំងពីរ។​

ខេត្តអានយ៉ាងក៏បាន​រៀបចំ​កន្លែងឧទ្ទេសនាមសក្តានុពលសេដ្ឋកិច្ច និងផលិតផលក្នុងស្រុក ជាមួយនឹងផលិតផល OCOP (ឃុំមួយ ផលិតផលមួយ) ជាច្រើន​ផងដែរ​៕​

តាម​ vovworld.vn/km-KH

ទិវានវានុវត្តន៍ជាតិឆ្នាំ២០២៦៖ នវានុវត្តន៍ - កម្លាំងចលករសម្រាប់ការអភិវឌ្ឍសង្គមទាំងមូល

ទិវានវានុវត្តន៍ជាតិឆ្នាំ២០២៦៖ នវានុវត្តន៍ - កម្លាំងចលករសម្រាប់ការអភិវឌ្ឍសង្គមទាំងមូល

នៅព្រឹកថ្ងៃទី៤ ខែតុលា ទិវានវានុវត្តន៍ជាតិឆ្នាំ២០២៦ បានប្រព្រឹត្តទៅ នៅទីក្រុងហាណូយ ដោយប្រធានបទ៖ “នវានុវត្តន៍ - កម្លាំងចលករសម្រាប់ការអភិវឌ្ឍសង្គមទាំងមូល”។ ព្រឹត្តិការណ៍នេះត្រូវបាន​រៀបចំឡើង​ដោយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ។

Top