• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រឹងនិងពង្រីកអភិវឌ្ឍសេដ្ឋកិច្ចសមូហភាពក្នុងសេដ្ឋកិច្ច

សេដ្ឋកិច្ចសមូហភាពគឺជាសមាសធាតុសេដ្ឋកិច្ចដ៏សំខាន់ ហើយត្រូវបានពង្រឹងនិងអភិវឌ្ឍន៍រួមជាមួយសេដ្ឋកិច្ចរដ្ឋ ដើម្បីក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសេដ្ឋកិច្ចជាតិ។
ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai ថ្លែងមតិនៅវេទិកា (រូបថត៖ VOV)

ការអភិវឌ្ឍសេដ្ឋកិច្ចសមូហភាព គឺជានិន្នាការចាំបាច់   និងជាភារកិច្ចនៃប្រព័ន្ធនយោបាយទាំងមូល។ នេះជាការអះអាងរបស់ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai ក្នុងវេទិកាកសិករជាតិលើកទី៨ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១២ ខែតុលា នៅទីក្រុងហាណូយ។

ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានអះអាងថា សេដ្ឋកិច្ចសមូហភាពគឺជាសមាសភាពសេដ្ឋកិច្ចមួយក្នុងចំណោមសមាសធាតុសេដ្ឋកិច្ចទាំងបួនដែលមិនអាចខ្វះបាន បង្កើតឧត្តមភាពនៃសេដ្ឋកិច្ចទីផ្សារដែលតម្រង់ទិសសង្គមនិយមនៅវៀតណាម។

“សមាគមកសិករវៀតណាមត្រូវបង្កើតខ្លឹមសារ និងវិធីសាស្រ្តនៃការឃោសនា និងការអប់រំ ធានានូវការអនុវត្ត និងប្រសិទ្ធភាព ទម្រង់ចម្រុះ និងសម្បូរបែប។ ជាមួយគ្នានោះ លើកតម្កើងនិងផ្សព្វផ្សាយអង្គការសេដ្ឋកិច្ចសមូហភាពដែលមានប្រសិទ្ធភាព សហករណ៍ និងក្រុមសហករណ៍ដែលទើបបង្កើតថ្មីត្រូវតែដំណើរការប្រកបដោយប្រសិទ្ធភាព អនុវត្តជាក់ស្តែង និងមានទំនាក់ទំនងតាមខ្សែសង្វាក់ជាមួយគ្នា។ ម្យ៉ាងវិញទៀត ចាំបាច់ត្រូវបង្កើតខ្សែសង្វាក់នៃទំនាក់ទំនងប្រកបដោយនិរន្តរភាពរវាងសហករណ៍ ក្រុមសហករណ៍ និងអាជីវកម្ម”។ នេះបើយោងតាមប្រសាស្ត្ររបស់ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai។

លោកឧបនាយករដ្ឋក៏បានក្រើនរំលឹកមជ្ឈឹមសមាគមកសិករវៀតណាម ក្នុងការកសាងគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសមូហភាព ត្រូវតែស្នើដំណោះស្រាយ “ពង្រឹងផ្នែកកសិកម្ម” ឱ្យកាន់តែខ្លាំងក្លានិងរឹងមាំ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

WTO បន្តអមដំណើរនិងគាំទ្រវៀតណាមក្នុងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ

WTO បន្តអមដំណើរនិងគាំទ្រវៀតណាមក្នុងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ

នាថ្ងៃទី១២ ខែកញ្ញា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ុង បានអញ្ជើញជួបជាមួយអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោកស្រី Ngozi Okonjo។

Top