• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងវៀតណាមនិងកូរ៉េខាងត្បូង


 អគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយម វៀតណាមលោក Nguyen Phu Trong (ខាងស្ដាំ) និងប្រធានគណៈបក្សប្រជាធិបតេយ្យកូរ៉េខាងត្បូងលោក Lee Hae-chan  (រូបថត៖ VOV)
 

 នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ អគ្គ​លេខា​នៃ​គណៈ​កម្មាធិការ​មជ្ឈឹម​បក្សកុម្មុយ​និស្ត​វៀត​ណាម​ ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយម វៀតណាម​លោក Nguyen Phu T​rong បាន​អញ្ជើញ​ទទួល​ជួប​គណៈ​ប្រតិភូនៃ គណៈបក្សប្រជាធិបតេយ្យកូរ៉េខាងត្បូងដឹក​នាំដោយប្រធានគណៈបក្សនេះលោក ​Lee Hae-chan ដែល​កំពុងអញ្ជើញ​មកបំពេញទស្សនកិច្ច​នៅវៀតណាម។

នៅជំនួប​នេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមបានសង្កត់ធ្ងន់ថា ដំណើរទស្សន កិច្ចនៅវៀត​ណាម​លើក​នេះរបស់​គណៈ​ប្រតិភូនៃគណៈបក្សប្រជា​ធិបតេយ្យកូរ៉េខាងត្បូង​ គឺជា​ឱកាស​ដើម្បី​អោយថ្នាក់​ដឹកនាំ​នៃបក្ស​ទាំង​ពីរ​ជួប​ពិភាក្សា​គ្នាសំ​ដៅ បង្កើនការយល់ដឹងនិងជឿទុ​កចិត្តគ្នាទៅវិញទៅមក។ លោកអ​គ្គលេខា​បក្ស ប្រធាន​រដ្ឋវៀតណាម​បានវាយត​ម្លៃខ្ពស់​ចំពោះការ​ដែលបក្ស​ទាំងពីរ​បាន​ចុះហត្ថ​លេខាលើ​អនុស្សរណៈ​យោគយល់​ស្ដីពីការបង្កើន​កិច្ចសហប្រតិបតិ្តការ តា​មនោះ រួមចំណែកទៅ​ក្នុងការពង្រឹង​ចំណងមិត្ត​ភាព​រវាងប្រ​ជាជននៃប្រ​ទេសទាំងពីរ ក៏ ​ដូចជាធ្វើអោយស៊ីជំរៅថែមទៀត​នូវទំនាក់​ទំនងភាព​ជាដៃគូ​សហប្រតិ​បតិ្ត​ការ​យុទ្ធ​សាស្ត្ររវាងវៀតណាមនិងកូរ៉េខាងត្បូងផង​ដែរ។
 ​
មុន​នោះ នៅក្នុងជំនួបជាមួយគណៈប្រតិភូនៃគណៈបក្សប្រជាធិបតេយ្យកូរ៉េ ខាង​ត្បូង​និង​ប្រធាន​គណៈ​បក្ស​លោក​ Lee Hae-chan នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាមលោក Nguyen Xuan Phuc បានស្នើ​អោយ​កូរ៉េ​ខាង​ត្បូង​បន្តយក​ចិត្ត ទុកដាក់ បង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាពលរដ្ឋវៀតណាម​ ដែលកំពុងរស់ នៅ សិក្សា​រៀនសូត្រ​និង​ធ្វើការនៅកូរ៉េខាងត្បូង។ ចំណែកឯលោក Lee Hae-chan វិញ ក៏បានសង្កត់ធ្ងន់ថា នឹងខិត​ខំ​ប្រឹង​ប្រែង​រួមជាមួយថ្នាក់ដឹកនាំនៃបក្ស ទាំ​ងពីរ ប្រទេសទាំងពីរ​ បន្តយក​ចិត្ត​ទុក​ដាក់​ដល់​ការ​ជំរុញនិង​ធ្វើអោយ​ទំនាក់ ​ទំនងរវាងកូរ៉េខាងត្បូងនិងវៀតណាមមានការរីកចម្រើន​ឡើងកំពស់ថ្មី។ ថ្នាក់​ដឹក នាំទាំង​ពីររូប​បាន​ចែករំលែកការប្ដេជ្ញាចិត្តនាំទំហំពាណិជ្ជ​កម្មទ្វេភាគី​ ឡើងដល់ទៅ១០០ពាន់លានដុល្លា​អាមេរិកនាឆ្នាំ២០២០។

នាព្រឹកថ្ងៃដដែល គណៈប្រតិភូនៃបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយ អចិន្ត្រៃយ៍គណៈលេខាលោក Tran Quo​c​ Vuong បានជួបចរចាជាមួយគណៈ ប្រតិភូ​នៃគណៈ​បក្សប្រជាធិបតេយ្យ​កូរ៉េខាង​ត្បូង​ដឹក​នាំ​ដោយ​លោក​ប្រធាន​ Lee Hae-chan។ បន្ទាប់ពីជំនួបចរចានេះ ភាគីទាំងពីរបានចុះហត្ថលេខា​លើអនុស្ស រណៈយោគយល់​ស្ដីពីការ​បង្កើនកិច្ចស​ហប្រតិបតិ្តការរវាងបក្សទាំងពីរនាពេល ខាង​មុខ៕  ​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

លោកនាយករដ្ឋមន្ត្រីអញ្ជើញធ្វើជាប្រធានសន្និសីទស្តីពីការរៀបចំផែនការសម្រាប់តំបន់ដីសណ្តទន្លេក្រហម

លោកនាយករដ្ឋមន្ត្រីអញ្ជើញធ្វើជាប្រធានសន្និសីទស្តីពីការរៀបចំផែនការសម្រាប់តំបន់ដីសណ្តទន្លេក្រហម

នារសៀលថ្ងៃទី ៧ ធ្នូ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានក្រុមប្រឹក្សាសម្របសម្រួលតំបន់ដីសណ្ដទន្លេក្រហម បានអញ្ជើញជាអធិបតីក្នុងសន្និសីទលើកទី ២ ក្រោមប្រធានបទ ផែនការតំបន់សម្រាប់ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។

Top