• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អូស្ត្រាលី


ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និងរដ្ឋមន្ត្រីការបរទេសអូស្រ្តាលីលោកស្រី Marise Payne បានដឹកនាំកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីប្រចាំឆ្នាំ វៀតណាម - អូស្ត្រាលី (រូបថត៖ TTXVN)
 

នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពគ្នាបង្កើនកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការលើគ្រប់វិស័យ សំដៅស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយពីជំងឺរាតត្បាត។ ភាគីទាំងពីរបានឯកភាពគ្នាបន្តបើកជើងហោះហើរនៅពេលវេលាសមស្រប ដើម្បីធានាសុវត្ថិភាពយ៉ាងដាច់ខាតក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ អំពីបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានអះអាងពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការ ការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ អាកាសចរណ៍ ដោះស្រាយជម្លោះដោយសន្តិវិធី ផ្អែកលើច្បាប់អន្ដរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ។ រដ្ឋមន្រ្តីទាំងពីរបានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការនិងគាំទ្រគ្នាទៅវិញទៅមកនៅយន្តការ វេទិកាតំបន់ និងអន្តរជាតិ ដូចជា៖ អង្គការសហប្រជាជាតិអាស៊ាន / EAS និងមហាអនុតំបន់ទន្លេមេគង្គ។ បញ្ចប់កិច្ចប្រជុំនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើកម្មវិធីធ្វើសកម្មភាពស្ដីពីការអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អូស្ត្រាលីសម្រាប់ដំណាក់កាល ២០២០-២០២៣៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top