• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រឹងកិច្ចសហប្រតិបត្តិការលើមុខងារសាធារណៈក្នុងអាស៊ាននិងប្រទេសជាដៃគូ

នារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Pham Binh Minh បានទទួលជួបជាមួយប្រមុខរដ្ឋនៃបណ្តាប្រទេសអាស៊ាន និងអាស៊ាន+៣ កំពុងចូលរួមកិច្ចប្រុំនៃកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីមុខងារសាធារណៈលើកទី ២១ (ACCSM ២១) ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែសីហា។
  ទិដ្ឋភាពនៃជំនួប (ប្រភព៖ TTXVN)  

ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានអះអាងថា ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យមុខ ងារ សាធារណៈ បណ្តាប្រទេសអាស៊ានបានកសាងចក្ខុវិស័យសហគមន៍សម្រាប់ឆ្នាំ ២០២៥ ដែលក្នុងនោះ ការកសាងអាស៊ានរឹងមាំលើសសរស្តម្ភចំនួនបី៖ កិច្ចសហប្រតិបត្តិការនយោបាយ-សន្តិសុខ សេដ្ឋកិច្ច វប្បធម៌-សង្គម។ តាមរយៈសសរស្តម្ភទាំងបីនេះគឺ ផ្តោតសំខាន់លើការឆ្ពោះទៅប្រជាជន បម្រើប្រជាជន, យកប្រជាជនជាមជ្ឈភាព ពីទីនោះ កសាងអភិបាលកិច្ចល្អលើគ្រប់វិស័យ។ លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានអះអាងថា រដ្ឋបាលសាធារណៈ និងអភិបាលកិច្ចជាតិមានតួនាទីសំខាន់ជាពិសេសសម្រាប់ប្រទេសនីមួយៗ ក៏ដូចជាសហគមន៍អាស៊ាន។ លោកមានបំណងចង់ឲ្យប្រតិភូនឹងផ្លាស់ប្តូរបទពិសោធន៍ បង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាពចំពោះកិច្ចសហប្រតិបត្តិការស្តីពីមុខងារសាធារណៈ ក្នុងអាស៊ាន អាស៊ាន+៣ និងប្រទេសជាដៃគូផ្សេងៗទៀត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top