• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងហ្វាំងឡង់

នាថ្ងៃទី២៧ និង ២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha បានទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋហ្វាំងឡង់។ នៅទីនេះឧបនាយករដ្ឋមន្ត្រីបានជួបជាមួយប្រធានាធិបតីហ្វាំងឡង់ Alexander Stubb ហើយបានជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីហិរញ្ញវត្ថុហ្វាំងឡង់ Rikka Purra។
ជំនួបពិភាក្សារវាងឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha ជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុហ្វាំងឡង់ Riikka Purra ថ្ងៃទី ២៨ ខែវិច្ឆិកា។ រូបថត៖ Huong Giang/TTXVN

អញ្ជើញជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha ប្រធានាធិបតីហ្វាំងឡង់ Alexander Stubb បានស្នើថា រដ្ឋាភិបាលនៃប្រទេសទាំងពីរមានវិធានការជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំ ដើម្បីសក្តិសមជាមួយសក្តានុពល និងតម្រូវការរបស់ភាគីទាំងពីរ។ ជាពិសេស ត្រូវបន្តពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដោយផ្តល់អាទិភាពដល់វិស័យដែលហ្វាំងឡង់មានប្រៀបខ្លាំងនិងវៀតណាមមានតម្រូវការ។

រីឯខ្លួនវិញ លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha ចង់ឱ្យប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអភិវឌ្ឍន៍ប្រកបដោយចីរភាព ការផ្លាស់ប្តូរបៃតង និងសេដ្ឋកិច្ចវិលជុំ។ លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមគាំទ្រហ្វាំងឡង់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

ក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុហ្វាំងឡង់ Rikka Purra បានសង្កត់ធ្ងន់ថា សក្ដានុពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរគឺធំធេងណាស់ ជាពិសេសលើវិស័យព្រៃឈើ ថាមពល ព័ត៌មាន និងបច្ចេកវិទ្យាព័ត៌មាន ការអប់រំ បរិស្ថាន ការផ្លាស់ប្តូរឌីជីថលនិងបៃតង ការជីកយករ៉ែ...។

ក្នុងជំនួបពិភាក្សាការងារទាំងនេះ ថ្នាក់ដឹកនាំហ្វាំងឡង់សុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះសហគមន៍ជនវៀតណាមនៅហ្វាំងឡង់ដែលខិតខំប្រឹងប្រែងនិងធ្វើសម្របខ្លួនបានយ៉ាងល្អ ដោយអះអាងថា ហ្វាំងឡង់នឹងបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាមនៅហ្វាំងឡង់ក្នុងការរស់នៅនិងធ្វើការប្រកបដោយស្ថិរភាព៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អាណិកជនវៀតណាមនៅថៃ សម្លឹងឆ្ពោះទៅមាតុភូមិ

អាណិកជនវៀតណាមនៅថៃ សម្លឹងឆ្ពោះទៅមាតុភូមិ

នៅថ្ងៃទី១៧ ខែឧសភា នៅទីក្រុងបាងកក ប្រទេសថៃ ស្ថានទូតវៀតណាមប្រចាំប្រទេសថៃបានរៀបចំជំនួបជាមួយបញ្ញវន្ត អ្នកជំនាញ និងនិស្សិតវៀតណាមលើកទី២។

Top