• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអេហ្ស៊ីបលើវិស័យជាច្រើន

នារសៀលថ្ងៃទី ១៥ មិថុនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបប្រចាំនៅវៀត ណាមលោកស្រី Amal Abdel Kader Elmorsi Salama ដែលចូលជួបសម្តែងការគួរសម។
  នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបប្រចាំនៅវៀតណាមលោកស្រី Amal Abdel Kader Elmorsi Salama។ (រូបថត៖ VOV)  
 

ផ្លាស់ប្ដូរអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យភាគី ទាំងពីរបន្តផ្លាស់ប្តូរគណៈប្រតិភូ និងជួបប្រាស្រ័យយ៉ាងសកម្មនៅវេទិកាអន្តរជាតិ នានា; លើកកំពស់តួនាទី និងប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការ ជាពិសេស គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - អេហ្ស៊ីប; ឆាប់នាំទំហំពាណិជ្ជកម្ម ទ្វេភាគីឡើងដល់កម្រិត ១ ពាន់លានដុល្លាអាមេរិកក្នុងមួយឆ្នាំ។ ក្រៅពីនោះ ភាគី ទាំងពីរគួរតែបង្កើតយន្តការផ្លាស់ប្តូរ និងផ្តល់ព័ត៌មានអំពីតម្រូវការទីផ្សារ ហើយ ស្វែងរកលទ្ធភាពសហប្រតិបត្តិការលើវិស័យផ្សេងៗដូចជា ថាមពល ប្រេងឧស្ម័ន សារធាតុគីមី វាយនភ័ណ្ឌ កែច្នៃម្ហូបអាហារ កសិផល ជាដើម។

ទាក់ទងដល់ស្ថានភាពពិភពលោក និងតំបន់ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើប្រទេសទាំងពីរជួយគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី; ស្នើ ឲ្យអេហ្ស៊ីបគាំទ្រគោលជំហររបស់វៀតណាម និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អំពីសមុទ្រខាងកើត ដោះស្រាយរាល់ជម្លោះ និងភាពខុសគ្នាដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ; ធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរី ភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត។

រីឯខ្លួនវិញ លោកស្រីឯកអគ្គរដ្ឋទូតអេហ្ស៊ីប Amal Salama បានបញ្ជាក់ថា លោក នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីរួមចំណែកលើកកម្ពស់បន្ថែមទៀតនូវ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យរវាងប្រទេសទាំងពីរ នាពេលខាងមុខ។ លោកស្រី Amal Salama បានឲ្យដឹងថា នាពេលខាងមុខ អេហ្ស៊ីប នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី ២៧ បណ្ដាភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គ ការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP ២៧) ហើយសង្ឃឹមថា នឹង អាចទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញមកចូលរួមកិច្ចប្រជុំនេះ ដើម្បីរួមចំណែកក្នុងការ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុលើទូទាំងពិភពលោក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top