• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអាល់ហ្សេរីក្នុងទិដ្ឋភាពជាច្រើន

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសអាល់ហ្សេរី នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ (ម៉ោងក្នុងស្រុក) នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជីញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំនៃរណសិរ្សរំដោះជាតិអាល់ហ្សេរី (FLN) និងថ្នាក់ដឹកនាំមួយចំនួននៃក្រសួងនិងស្ថាប័នរបស់អាល់ហ្សេរី។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ទទួលជួបជាមួយអគ្គលេខាគណបក្សរណសិរ្សរំដោះជាតិអាល់ហ្សេរី (រូបថត៖ VOV)

អញ្ជើញទទួលជួបជាមួយលោក Abdelkrim Benmebarek អគ្គលេខាធិការរណសិរ្សរំដោះជាតិអាល់ហ្សេរី (FLN) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ សង្ឃឹមថា FLN នឹងពង្រឹងទំនាក់ទំនងជាមួយបក្សកុម្មុយនិស្តវៀត ណាម បង្កើនការផ្លាស់ប្តូរបទពិសោធន៍ក្នុងដំណើរការដឹកនាំ និងទិសដៅក្នុងដំណើរការកសាង ការពារប្រទេស ក៏ដូចជាផ្លាស់ប្តូរបទពិសោធន៍ក្នុងការកសាងបក្ស។ ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ និងអគ្គលេខាធិការនៃគណបក្សFLNបានធ្វើជាសាក្សីនៃការចុះហត្ថលេខា និងប្រគល់កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀតណាមនិងគណបក្ស FLN។

នៅរសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានអញ្ជើញជួបធ្វើការជាមួយរដ្ឋមន្ត្រីប្រេងកាតនិងរ៉ែអាល់ហ្សេរី លោក Mohamed Arkab និងប្រធានសម្ព័ន្ធក្រមហ៊ុន ប្រេងនិងឧស្ម័នជាតិ អាល់ហ្សេរី (Sonatrach)។ លោកនាយករដ្ឋមន្ត្រីបានស្នើសុំឱ្យភាគីទាំងពីរស្នើ និងបង្កើតយន្តការសហប្រតិបត្តិការ; បង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា ដើម្បីអនុវត្តគម្រោងនានានៃវិស័យអាទិភាពដែលថ្នាក់ដឹកនាំបានកំណត់ រួមទាំងការទាញយកសក្តានុពលនៃប្រេងនិងឧស្ម័ននៅឯនាយសមុទ្រ ថាមពលខ្យល់ ថាមពលព្រះអាទិត្យជាដើម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-ទុយនីស៊ី

ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-ទុយនីស៊ី

ក្នុងក្របខ័ណ្ឌនៃកម្មវិធីការងារនៅប្រទេសទុយនីស៊ីចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១២ ខែមិថុនា ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសអាល់ហ្សេរី ដែលក៏គ្របដណ្តប់ប្រទេសទុយនីស៊ីផងដែរ ដឹកនាំដោយទីប្រឹក្សាពាណិជ្ជកម្ម Hoang Duc Nhuan បានសម្របសម្រួលជាមួយសហព័ន្ធឧស្សាហកម្ម ពាណិជ្ជកម្ម និងសិប្បកម្មទុយនីស៊ី (UTICA) ដើម្បីរៀបចំសន្និសីទពាណិជ្ជកម្មមួយដែលរួមបញ្ចូលគ្នាដោយផ្ទាល់ និងតាមអ៊ីនធឺណិតរវាងអាជីវកម្មមកពីភាគីទាំងពីរ។

Top