• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រឹងការផ្សាភ្ជាប់ដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍នៅតំបន់ណាមបូខាងកើត


 ទិដ្ឋភាពនៃពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្សាភ្ជាប់ដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍
 

នារសៀល​ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ​២០២០ នៅខេត្ត Tay Ninh គណៈ​កម្មាធិការ​ប្រជាជន​ទីក្រុង​ហូជីមិញ​និង​គណៈកម្មាធិការ​ប្រជាជនខេត្ត Tay Ninh បានបើក សន្និសិទស្តីពី​ផ្សាភ្ជាប់ដើម្បី​អភិវឌ្ឍន៍​ទេសចរណ៍​នៅតំបន់​ណាម​បូខាងកើត។
 
អញ្ជើញថ្លែង​នៅទីនេះ លេខានៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានសង្កត់​ធ្ងន់​ថា​៖ ណាមបូខាងកើតគឺជាតំបន់សេដ្ឋកិច្ចដែលមានភាពស្វាហាប់បំផុត របស់ប្រទេសជាតិ ដោយមាន​ឧត្តមភាព​ ជាច្រើនសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍។ លោក Nguyen Thien Nhan បាន​ស្នើឲ្យបណ្តា​ខេត្តតាម​តំបន់ណាម​បូខាងកើត បង្កើនការផ្សាភ្ជាប់ដើម្បីអំពាវនាវការវិនិយោគពីឯកជន និងការវិនិយោគ​ពីបរទេស​ចូលទៅក្នុង​ហេដ្ឋារចនាសម្ព័ន្ធដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍទេសចរណ៍។
ទាក់ទងនឹង​បញ្ហាថា តើអាចបើកទ្វារសម្រាប់ផ្នែកទេសចរណ៍បានឬទេ លោក Nguyen Thien Nhan បានលើក​ឡើង​ថា​ អាចពិចារណាលើផែនការដើម្បីបើកដំណើរការទេសចរណ៍ឡើងវិញជាបណ្តើរៗ តាមលក្ខណៈ​ដែល​បាន​គ្រប់​គ្រង​ដែរ។
 
“ជំងឺរាតត្បាត​អាចអូសបន្លាយរយៈពេលវែង  ប៉ុន្តែយើងក៏ង​មិនរង់ចាំឱ្យ​ពិភពលោក​ទាំងមូលបញ្ជប់​ជំងឺរាតត្បាត ទើបទ្វារនោះ​ទេ។ នៅពេលនោះ ប្រទេសជាច្រើននឹងងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច​ជាពុំ​ខាន។ យ៉ាងណា​មិញ យើងគួរតែជំរុញទេសចរណ៍ក្នុងស្រុក រួមទាំងទេសចរណ៍ទៅបរទេសទៀត។ ថ្វីត្បិតដូច្នេះ យើង​ក៏ត្រូវ​ជ្រើសរើសប្រទេសដែលមានសុវត្ថិភាពពេញលេញ ជាពិសេសប្រទេស នៅក្បែរយើង​ដើម្បីបើក​ទ្វារជា​ជំហាន​ៗ ”។ នេះបើយោងតាមប្រសាសន៍របស់លោក Nguyen Thien Nhan។
 
អញ្ជើញចូលរួមក្នុងសន្និសីទនេះ ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam បាន​ទទួល​ស្គាល់រាល់​ការខិត​ខំប្រឹងប្រែង​របស់បណ្តាខេត្តណាមបូខាងកើត ដោយមានគំនិតផ្តួចផ្តើមដើម្បីផ្សាភ្ជាប់ការអភិវឌ្ឍទេសចរណ៍ ជាពិសេសក្នុង​បរិបទដែលវិស័យទេសចរណ៍ត្រូវរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារជំងឺរាតត្បាត COVID-19។​  ជាមួយគ្នានេះ លោ​កឧបនាយករដ្ឋ​មន្ត្រីបាន​ជឿជាក់ថា គំនិតផ្តួចផ្តើមនេះនឹងបង្កើតការ​លើកទឹកចិត្ត និងភាព​រឹងមាំថ្មីសម្រាប់វិស័យទេសចរណ៍នៅវៀតណាមនា​ពេលអនាគត៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top