• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រឹងការបង្កើតច្បាប់ស្តីពីបញ្ហាពាក់ព័ន្ធដល់ស្ត្រីនិងកុមារ

រដ្ឋសភាក៏នឹងធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីឱ្យបញ្ហាទាក់ទងនឹងសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ស្ត្រី និងសមភាពយេនឌ័រត្រូវបានពិចារណា ពិភាក្សា និងអនុម័តក្នុងដំណើរការបង្កើតឯកសារបទដ្ឋាន គតិយុត្ត។
  អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man បានអបអរសាទរសម្ព័ន្ធសមាគមនារីវៀតណាម (រូបថត៖ Phuong Hoa/TTXVN)  

ក្នុងឱកាសទិវាអន្តរជាតិនារី ៨ មិនា រសៀលថ្ងៃទី ៤ មិនា អញ្ជើញមកទស្សនានិងអបអរសាទរដល់មជ្ឈិមសម្ព័ន្ធសមាគមនារីវៀតណាម អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោក Tran Thanh Man បានស្នើថា៖ ក្នុងអាណត្តិថ្មីនៃមហា សន្និបាតតំណាងនារីទូទាំងប្រទេសលើកទី ១៣   នឹងប្រព្រឹត្តិទៅនាថ្ងៃទី ១០ ខែមីនាខាងមុខនេះ សម្ព័ន្ធសមាគមនារីវៀតណាមនឹងម្ចាស់ការ និងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័ននានានៃរដ្ឋសភាក្នុងការរៀបចំសិក្ខាសាលា ដោយពិគ្រោះយោបល់លើ ការបញ្ជ្រាបយេនឌ័រក្នុងការបង្កើតច្បាប់និងគោលនយោបាយ។ រដ្ឋសភាក៏នឹងធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីឱ្យបញ្ហាទាក់ទងនឹងសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ស្ត្រី និងសមភាពយេនឌ័រត្រូវបានពិចារណា ពិភាក្សា និងអនុម័តក្នុងដំណើរការបង្កើតឯកសារបទដ្ឋានគតិយុត្ត។

ដោយប្រធានបទ សមភាពថ្ងៃនេះ ដើម្បីអនាគតដ៏មាននិរន្តរភាពនៃទិវាអន្តរជាតិនារី  ៨ មិនា ឆ្នាំនេះ លោក Tran Thanh Man បានសង្កត់ធ្ងន់ថា វៀតណាមបន្តបង្កើតលក្ខខណ្ឌអំណោយផលទាំងអស់សម្រាប់កម្មាភិបាលស្ត្រី បុគ្គលិក កម្មការិនី និងសមាជិកសហជីពពង្រីកអស់ពីលទ្ធភាព ដោយអះអាងនូវសមត្ថភាព និងកិត្យានុភាព សម្រេចបានសមិទ្ធិផលលេចធ្លោជាច្រើន រួមចំណែកបន្ថែមទៀតក្នុងបុព្វហេតុផ្លាស់ប្តូរថ្មីប្រទេសជាតិនាពេលខាងមុខ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

មនោសញ្ចេតនារបស់ប្រជាជនវៀតណាម និងមិត្តភក្តិអន្តរជាតិចំពោះលោកអគ្គលេខាបក្ស Nguyen Phu Trong

មនោសញ្ចេតនារបស់ប្រជាជនវៀតណាម និងមិត្តភក្តិអន្តរជាតិចំពោះលោកអគ្គលេខាបក្ស Nguyen Phu Trong

ដោយទទួលដំណឹងថា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានទទួល មរណភាព ប្រជាជនគ្រប់ជនជាតិនៅតំបន់ Tay Nguyen បានសម្តែងនូវសេចក្ដីក្រៀម ក្រំជាទីបំផុតចំពោះមេដឹកនាំមួយរូបដ៏ស្និទ្ធស្នាល និងស្រឡាញ់ប្រជាជន។

Top