• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រីកសក្តានុភាពកិច្ចសហប្រតិបត្តិការ ធ្វើឲ្យទំនាក់ទំនងវៀតណាម-អូទ្រីសកាន់តែស៊ីជម្រៅ

កាលពីយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងលោកជំទាវភរិយា រួមជាមួយនឹងគណៈ ប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Vienna ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអូទ្រីស ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋអ៊ីតាលី និងដំណើរទស្សនកិច្ចនៅបុរីវ៉ាទីកង់ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងបរិបទដែលវៀតណាម និងអូទ្រីសទើបតែប្រារព្ធខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ១៩៧២ - ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២២) ដំណើរទស្សនកិច្ចជាផ្លូវការនៅអូទ្រីសលើកនេះ នឹងជំរុញសក្ដានុពលកិច្ចសហប្រតិបត្តិការ និងធ្វើឲ្យទំនាក់ទំនងវៀតណាម-អូទ្រីសកាន់តែស៊ីជម្រៅ។
នារសៀលថ្ងៃទី ២៣ កក្កដា ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Vienna ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអូទ្រីស។ (រូបថត៖ TTXVN)

កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន

នៅឆ្នាំ១៩៧២ សាធារណរដ្ឋអូទ្រីស គឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេនៅអឺរ៉ុប ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម។ ចាប់ពីពេលនោះមក ប្រទេសទាំងពីរបានពង្រឹងទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ ពីនយោបាយរហូតដល់សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ អប់រំ ... វាយតម្លៃទូទៅពីទំនាក់ទំនងវៀតណាម-អូទ្រីស ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូទ្រីស លោក Nguyen Trung Kien បានឲ្យដឹងថា៖

ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងសាធារណៈរដ្ឋអូទ្រីស មានភាពលេចធ្លោគួរសមក្នុងចំណោមបណ្តាប្រទេសអឺរ៉ុប។ អូទ្រីសគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលទទួលស្គាល់ និងបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម ទំនងជាបន្ទាប់ពីស៊ុយអែតតែប៉ុណ្ណោះ ហើយសូម្បីតែមុនពេលដែលវៀតណាមចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ បច្ចុប្បន្ន អូទ្រីសគឺជាដៃគូពាណិជ្ជកម្មជួរមុខរបស់វៀតណាមនៅអឺរ៉ុប។ ទំហំពាណិជ្ជកម្មរវាងវៀតណាមនិងអូទ្រីស មានកម្រិតខ្ពស់បំផុតជិត៤ពាន់លានដុល្លារអាមេរិក។ កិច្ចសហប្រតិបត្តិការក៏ត្រូវបានពង្រីកទៅកាន់វិស័យផ្សេងទៀតផងដែរ ដូចជាការអប់រំ-បណ្តុះបណ្តាល និងវប្បធម៌

លើវិស័យនយោបាយ វៀតណាមនិងសាធារណៈរដ្ឋអូទ្រីសរក្សាការផ្លាស់ប្តូរនិងការជួបប្រាស្រ័យរវាងគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់។ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអូទ្រីស លោក Sebanstia Kurz (ខែកញ្ញា ឆ្នាំ ២០២១) ប្រធានរដ្ឋសភាវៀតណាម Vuong Dinh Hue បានចូលរួមកិច្ចប្រជុំសហភាពប្រធានរដ្ឋសភានៅអូទ្រីស (ខែកញ្ញា ឆ្នាំ ២០២១) រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានទៅបំពេញទស្សនកិច្ចផ្លូវការនៅអូទ្រីស (ខែកញ្ញា ឆ្នាំ ២០២២) រដ្ឋមន្ត្រីការបរទេសអូទ្រីសលោក Alexander Schanllenberg មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម (ខែមេសា ឆ្នាំ២០២៣)។ ប្រទេសទាំងពីរមានការសម្របសម្រួលគ្នាជាប្រចាំនៅវេទិកាពហុភាគី និងយន្តការអន្តរជាតិ ដូចជាអង្គការសហប្រជាជាតិ ក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន-សហភាពអឺរ៉ុប និងវេតិកាកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប (ASEM)

ទាក់ទងនឹងវិស័យសេដ្ឋកិច្ច វៀតណាមនិងសាធារណៈរដ្ឋអូទ្រីស នាបច្ចុប្បន្នជាដៃគូពាណិជ្ជកម្មដ៏ទាក់ទាញរបស់គ្នាទៅវិញទៅមក។ បច្ចុប្បន្ន អូទ្រីសស្ថិតក្នុងក្រុមដៃគូនាំចេញជួរមុខទាំង១០របស់វៀតណាមនៅអឺរ៉ុប ហើយវៀតណាមជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អូទ្រីសក្នុងអាស៊ាន។ ដោយឡែកក្នុងឆ្នាំមុន ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជិត ២,៨ ពាន់លានដុល្លារអាមេរិក។ ក្នុងរយៈពេល៤ខែដើមឆ្នាំនេះ តួលេខនេះបានហួសពី១ពាន់លានដុល្លារ ។ គិតមកទល់នឹងខែឧសភាកន្លងទៅ អូទ្រីសបានជាប់ចំណាត់ថ្នាក់ទី៤៤ ក្នុងចំណោមប្រទេសនិងតំបន់ដែនដីទាំង ១៤៣ ដែលវិនិយោគចូលមកវៀតណាម ជាមួយនឹងគម្រោងមានសុពលភាពចំនួន ៤១ ក្នុងតម្លៃ ១៤៨ លានដុល្លារអាមេរិក។

វៀតណាម និងសាធារណៈរដ្ឋអូទ្រីសក៏មានសកម្មភាពជួបប្រាស្រ័យវប្បធម៌ និងប្រជាជនជាច្រើនផងដែរ។ ក្នុងឱកាសរំលឹកខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំមុន ប្រទេសទាំងពីរបានរៀបចំសកម្មភាពជួបប្រាស្រ័យវប្បធម៌ដ៏វិសេសវិសាលជាច្រើន។ ប្រជាពលរដ្ឋ
វៀតណាមប្រមាណ៦ពាន់នាក់នៅអូទ្រីស កំពុងជាស្ពានដ៏សំខាន់ដើម្បីជំរុញសកម្មភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ធ្វើឲ្យទំនាក់ទំនងកាន់តែស៊ីជម្រៅលើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

យោងតាមឯកអគ្គរដ្ឋទូតអូទ្រីសប្រចាំនៅវៀតណាម លោក Hans-Peter Glanzer បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong នៅអូទ្រីស មានសារសំខាន់ និងអត្ថន័យដ៏ធំធេង ដែលរួមចំណែករឹតបន្តឹងថែមទៀតទំនាក់ទំនងរវាងប្រទេសទាំងពីរ; ជាឱកាសវិជ្ជមានដើម្បីបង្កើននិងជំរុញកិច្ចសហប្រតិបត្តិការរវាងអូទ្រីស និងវៀតណាម។ ក្នុងពេលជាមួយគ្នានោះ យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូទ្រីស លោក Nguyen Trung Kien ដំណើរទស្សនកិច្ចលើកនេះរបស់ប្រធានរដ្ឋ លោក Vo Van Thuong នឹងរួមចំណែកបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងអូទ្រីស ក៏ដូចជាកិច្ចសហប្រតិបត្តិការពហុភាគីរបស់វៀតណាម៖

នេះគឺជាឱកាសដ៏សែនសំខាន់ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងអូទ្រីស ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានទំនាក់ទំនងពាណិជ្ជកម្មនាំមុខគេជាមួយវៀតណាមនៅអឺរ៉ុប។ ដំណើរទស្សនកិច្ចនេះក៏មានសារៈសំខាន់ផងដែរ ពីព្រោះអូទ្រីសគឺជាមជ្ឈមណ្ឌលធំទី៣នៃពិភពលោកសម្រាប់កិច្ចសហប្រតិបត្តិការពហុភាគី ដែលអង្គការសហប្រជាជាតិមានទីស្នាក់ការជាច្រើន។ ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានរដ្ឋក៏ជួបធ្វើការជាមួយអង្គការសហប្រជាជាតិ និងទីភ្នាក់ងារនានានៃអង្គការសហប្រជាជាតិដើម្បីលើកកម្ពស់ឋានៈរបស់វៀតណាម

ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងសហប្រតិបត្តិការពហុវិស័យរវាងវៀតណាម និងសាធារណៈរដ្ឋអូទ្រីស ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ លោក Vo Van Thuong នៅអូទ្រីសលើកនេះ នឹងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសហប្រតិបត្តិការថ្មីមួយចំនួនដូចជា ការពារជាតិ និងសន្តិសុខ; ពាណិជ្ជកម្មអេឡិចត្រូនិក ការប្រែប្រួលអាកាសធាតុ ហេដ្ឋារចនាសម្ព័ន្ធ ថាមពលកកើតឡើងវិញ ពលករ និងការបណ្តុះបណ្តាលពលករ កសិកម្មឆ្លាតវៃ ប្រព្រឹត្តិកម្មកាកសំណល់... ទន្ទឹមនឹងនោះ ជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប ព្រមទាំងតាមរយៈអូទ្រីស ជំរុញបណ្តាប្រទេស EU ផ្សេងទៀត ឲ្យផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-EU ក្នុងពេលឆាប់ៗ។  ប្រទេសទាំងពីរនៅតែមានសក្ដានុពលដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដូច្នេះហើយ ដំណើរទស្សនកិច្ចជាផ្លូវការនៅអូទ្រីសលើកនេះ របស់ប្រធានរដ្ឋ លោក Vo Van Thuong ត្រូវបានគេរំពឹងទុកថា នឹងបើកដំណាក់កាលថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងវៀតណាមនិងសាធារណៈរដ្ឋអូទ្រីស៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ការបាញ់ប្រហារនៅឯយុទ្ធនាការបោះឆ្នោតនៅសហរដ្ឋអាមេរិក អតីតប្រធានាធិបតី Trump ត្រូវបានជម្លៀសចេញ

ការបាញ់ប្រហារនៅឯយុទ្ធនាការបោះឆ្នោតនៅសហរដ្ឋអាមេរិក អតីតប្រធានាធិបតី Trump ត្រូវបានជម្លៀសចេញ

អតីតប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃទី ១៣ ខែកក្កដា ត្រូវបានភ្នាក់ងារសេវាសម្ងាត់ការពារ និងជម្លៀសចេញភ្លាមៗ បន្ទាប់ពីមានការបាញ់ប្រហារ នៅកន្លែងដែលលោកកំពុងធ្វើយុទ្ធនាការនៅរដ្ឋ Pennsylvania។

Top