អញ្ជើញចូលរួមជំនួបពិភាក្សានេះ មានវត្តមានអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man, អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Pham Quang Hieu និងជនជាតិវៀតណាមឆ្នើមនៅបរទេសច្រើនរូប។
មតិក្នុងជំនួបនេះ សុទ្ធតែបានសម្តែងនូវក្តីសង្ឃឹមថា គោលនយោបាយចំពោះជនវៀតណាមនៅឯបរទេសនឹងកាន់តែមានភាពប្រសើរឡើង បំពេញតាមសេចក្តីប្រាថ្នា និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន។ ទាក់ទងនឹងការកែសម្រួលគោលនយោបាយទាក់ទាញការវិនិយោគ និងនាំធនធានខាងក្រៅ ចូលមកប្រទេសវៀតណាម រួមទាំងលំហូរផ្ទេរប្រាក់ ប្រភពវិនិយោគ បច្ចេកវិទ្យា លោក Tran Hai Linh ជនជាតិវៀតណាមនៅកូរ៉េ ខាងត្បូងបានចែករំលែកថា៖ “រហូតមកដល់ពេលនេះ រដ្ឋសភាវៀតណាមបានធ្វើវិសោធនកម្ម និងធ្វើបច្ចុប្បន្នភាពច្បាប់ជាច្រើនដើម្បីឱ្យសមស្របជាងនេះ ដូចជា ច្បាប់ស្តីពីការវិនិយោគបរទេស ច្បាប់ស្តីពីសហគ្រាស ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ជនបរទេសមកបណ្តាក់ទុននៅវៀតណាម។ ប៉ុន្តែបើនិយាយពីការវិនិយោគ ខ្ញុំគិតថា ការបន្តធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងច្បាប់សញ្ជាតិ ច្បាប់ភូមិបាល និងច្បាប់ពាក់ព័ន្ធផ្សេងទៀត យើងត្រូវបន្តធ្វើវិសោធនកម្ម”។
តាមលោក Ngo Huong Nam អនុប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស ស្ថាប័នពាក់ព័ន្ធនឹងផ្ទៀងស្តាប់មតិយោបល់របស់ប្រជាជនវៀតណាមនៅបរទេស ដើម្បីស្នើរដ្ឋសភាធ្វើវិសោធនកម្មគោលនយោបាយច្បាប់ឲ្យសមស្របនឹងស្ថានភាពជាក់ស្តែង៕