• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រីកកិច្ចសហប្រតិបតិ្តការរវាងទីក្រុងហូជីមិញនិងរដ្ឋអូស្រ្តាលីខាងលិច

 នៅទីនេះ លោក Le Thanh Liem បានចែករំលែកថា វៀតណាមបាន បើកអគ្គស្ថានកុងស៊ុលប្រចាំទីក្រុង Perth នៃ​រដ្ឋអូស្ត្រាលីខាងលិច។ នេះជាស្ពាន តភ្ជាប់​ប្រកប​ដោយប្រសិទ្ធភាព​សំដៅជំរុញ​ទំនាក់ទំនង​សហប្រតិ​បតិ្តការ​រវាង​ ទីក្រុងហូជីមិញ​ជាមួយរដ្ឋអូស្ត្រាលីខា​ងលិច។ 
 
នារសៀល​ថ្ងៃទី២២ ខែមេសា ឆ្នាំ​២០១៩ អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការ ប្រជាជនទីក្រុងហូជីមិញលោក Le Thanh Liem បានទទួលជួបលោក Peter Tinly រដ្ឋមន្រ្តីក្រសួងផ្ទះសម្បែង បញ្ហាអតីតយុទ្ធជន យុវជននិង​ការតភ្ជាប់​ជាមួយ អា​ស៊ាន នៃរដ្ឋអូស្ត្រាលីខាងលិច ដែលកំពុងមកបំពេញទស្សនកិច្ចនៅទីក្រុង ហូជីមិញ។ នៅទីនេះ លោក Le Thanh Liem​ បានចែករំលែកថា វៀតណាមបាន បើកអគ្គស្ថាន​កុងស៊ុលប្រចាំទីក្រុង Pert​h នៃ​រដ្ឋអូស្ត្រាលីខាងលិច។ នេះជាស្ពាន តភ្ជាប់ប្រកប​ដោយ​ប្រសិទ្ធភាព​សំដៅជំរុញ​ទំនាក់​ទំនង​សហប្រតិបតិ្តការ​រវាង​ ទីក្រុងហូជីមិញជាមួយរដ្ឋអូស្ត្រាលីខាងលិច។ លោក Le Thanh Liem ក៏បាន សម្ដែងគោលបំណងថា រដ្ឋអូស្រ្តាលី​ខាង​លិចនឹងបន្តបង្កលក្ខណៈងាយស្រួល សម្រាប់ សហគមន៍ជនវៀតណាមនៅទីនេះផងដែរ។
 
ជាការឆ្លើយតប​ លោក Peter Tinley បានអោយដឹងថា រដ្ឋអូស្ត្រាលីខាងលិចមាន ឧត្តមភាពក្នុង​វិស័យ​ឧស្ម័ន​រាវនិង​​កសិកម្ម ហើយត្រៀមខ្លួនជាស្រេចសហប្រតិ បតិ្តការជាមួយស្ថាប័ន តំបន់នានារបស់វៀតណាម ដែលក្នុង​នោះ​មាន​ទីក្រុង ហូជីមិញ។ លោកក៏បានអះអាងថែមទៀតថា រដ្ឋអូស្ត្រាលីខាងលិចជានិច្ចកាល បង្កលក្ខណៈ​ងាយ​ស្រួល​​សម្រាប់សហគមន៍ជនវៀតណាមក៏ដូចជាសហគមន៍ជនបរទេស ផ្សេងៗទៀតដែលកំពុងរស់នៅ សិក្សា​រៀនសូត្រនិងធ្វើការនៅរដ្ឋនេះផងដែរ៕

 

តាម VOV5 – វិទ្យុសំឡេង​វៀតណាម​​
 

បើកកិច្ចសន្ទនាគោលនយោបាយយុទ្ធសាស្ត្រវៀតណាម-ជប៉ុន

បើកកិច្ចសន្ទនាគោលនយោបាយយុទ្ធសាស្ត្រវៀតណាម-ជប៉ុន

នាព្រឹកថ្ងៃទី១២ ខែធ្នូ នៅទីក្រុងតូក្យូ (ជប៉ុន) កិច្ចសន្ទនាគោលនយោបាយយុទ្ធសាស្ត្រវៀតណាម-ជប៉ុនលើកទី៨បានបើកជាផ្លូវការ។

Top