• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រីកកម្លាំងពលំនៃឆ័ន្ទៈឯកភាពប្រទេសជាតិក្នុងបុព្វហេតុផ្លាស់ប្ដូរ​ថ្មី កសាង​និង​ការពារ​មាតុប្រទេស​

​ពង្រីក​កម្លាំងពលំនៃឆ័ន្ទៈឯកភាព​ប្រទេសជាតិ​ និងបំណង​ប្រាថ្នាអំពី​សន្តិភាព ក្នុងបុព្វហេតុផ្លាស់​ប្ដូរ​ថ្មី កសាង​និង​ការពារមាតុ​ប្រទេស​។ នេះគឺចំណងជើងអត្ថប​ទសរសេររបស់ប្រធាន​រដ្ឋវៀត​ណាមលោ​​ក Tran Dai Qu​ang ក្នុង​ឱកាស​រំលឹក​ខួបលើក​ទី៤៣​ទិវារំដោះភាគ​ខាង​ត្បូង ឯកភាព​ប្រទេស​ជាតិ​។​
 
អត្ថបទ​នេះបានលើកច្បាស់ថា យុទ្ធនាកា​រវាយសម្រុកទូទៅនិងក្រោកឈរឡើងនា​និទាឃរដូវឆ្នាំ១៩៧៥ ដែលកំពូល​ជាយុទ្ធនាការ​ហូជីមិញប្រវត្តិ​សាស្ត្រ បានរំដោះតំបន់ភាគខា​ងត្បូងទាំងស្រុង ឯ​កភាពប្រទេសជាតិ ​នាំមកនូវ​ជ័យជំនះដ៏ត្រចះត្រចង់​សំរាប់បុព្វហេតុ​តស៊ូប្រឆាំង​អាមេរិក​ដែលពោរពេញ​ទៅដោយ​ការលំបាក​លំបិននិង​ពលីកម្ម ប៉ុន្តែអង់​អាចក្លាហាន​និងភ្លឺស្វាងរបស់ប្រ​ជាជាតិវៀតណាម។​
 
អត្ថបទនេះអះអាងថា ​ក្រោយពីឯកភាពប្រទេ​សជាតិ វៀតណាម​ជាប្រទេសមួយ​ដែលមាន​ខឿនសេដ្ឋកិច្ច​អន់ខ្សោយ​ ហើយរ​ងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដោយស​ង្គ្រាម ប៉ុន្តែក្រោមការដឹក​នាំរបស់ប​ក្ស រដ្ឋ ​ប្រជាជន​វៀត​ណាម​បាន​ខិតខំប្រឹង​ប្រែងជំនះ​ពុះពារលើការលំបា​កសាកល្បង ដើ​ម្បីដណ្ដើម​បាន​សមិទ្ធិ​ផល​សំខាន់​ៗលើ​វិស័យ​ជាច្រើ​ន​។
​ 
ក្រោយរយៈពេល៣០ឆ្នាំផ្លាស់ប្ដូ​រថ្មី វៀតណាមបានក្លាយទៅជាប្រ​ទេសកំពុងអភិវឌ្ឍន៍ ​មានប្រាក់ចំណូលមធ្យម​ ហើយ​កំពុង​ជំរុញខ្លាំងការធ្វើឧស្សា​ហូបនីយកម្ម ទំនើបភាវូបនីយ​កម្មនិងសមាហរណកម្មអន្ត​រជាតិ​។ នយោបាយ​សង្គម​មាន​ស្ថិរភាព សន្តិសុខការពារជា​តិត្រូវបានពង្រឹង។ សេដ្ឋ​កិច្ចមានកំណើនគួរឲ្យ​កត់​សម្គាល់ ខណៈ​ដែល​វប្បធម៌​សង្គមកំពុង​អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។​ ប្រជាធិបតេយ្យ​កាន់តែ​ត្រូវបាន​ពង្រីកនិង​បើកទូលាយ​ពីមួយថ្ងៃ​ទៅមួយ​ថ្ងៃ។ កា​រងារកសាងបក្ស កសាងរដ្ឋនីតិបញ្ញត្តិសង្គ​មនិយមក៏ត្រូវបានជំរុញយ៉ាងខ្លាំ​ងដែ​រ។ នេះជា​បុព្វបទ​ដ៏សំខាន់​ដើម្បីវៀតណាម​បន្តផ្លាស់ប្ដូរថ្មីនិងអភិវឌ្ឍ​ន៍ដោយចីរភាព ព្រមទាំងអះ​អាង​ថា គោល​មាគ៌ាឈាន​ឡើង​លទ្ធិសង្គម​និយម​គឺសមស្រប នឹងស្ថាន​ភាពជាក់ស្ដែងនៅវៀតណាមនិង​និន្នាការអភិវឌ្ឍន៍រ​បស់​ប្រវត្តិ​សាស្ត្រ​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top