កាន់មែកផ្កាម៉ាកខៃក្នុងដៃ លោកស្រី Do Thi Hong អាយុជាង ៨០ឆ្នាំ នៅវិថី Hoang Dao Thuy បានចែករំលែកថា៖ “ជារៀងរាល់ថ្ងៃ ខ្ញុំតែងតែទៅផ្សារផ្កា ទាំងដើរទស្សនាផ្កា ទាំងដើរលេង បើឃើញ ជើងដើមឃ្វិចស្អាតៗ ខ្ញុំពេញចិត្ត ហើយវាមានតម្លៃសមហេតុផល ខ្ញុំនឹងទិញតែម្ដង។ ថ្ងៃនេះខ្ញុំដើរលេងម្ដងទៀត ឃើញមែកផ្កាម៉ាកខៃនេះ ចូលចិត្តណាស់ ខ្ញុំក៏ទិញទៅដាក់លើអាសនៈ។ ការទៅផ្សារបែបនេះធ្វើឱ្យខ្ញុំមានអារម្មណ៍ស្រស់ស្រាយ និងសប្បាយចិត្តណាស់”។
ទីក្រុងហាណូយមានផ្សារផ្កានិទាឃរដូវជាច្រើន ប៉ុន្តែផ្សារផ្កា Hang Luoc នៅតែ ជាកន្លែងប្រកបដោយភាពទាក់ទាញមិនត្រឹមតែសម្រាប់ប្រជាជនហាណូយប៉ុណ្ណោះទេ ថែមទាំងប្រជាជននៅតាមខេត្តក្រុងជាច្រើនទៀតផង។ អ្នកស្រី Thu Lan នៅ Thai Nguyen បានចែករំលែកថា៖ “ទីនេះអ៊ូអរ មមាញឹកណាស់ មនុស្សគ្រប់គ្នាសប្បាយម៉ែនទែន។ ខ្ញុំគិតថាវានឹង កាន់តែស្រស់ស្អាតនៅពេលយប់”។
សម្រាប់ប្រជាជនហាណូយម្នាក់ៗ ជាពិសេសប្រជាជននៅតំបន់វិថីបុរាណ ផ្សារ ផ្កា Hang Luoc នៅតែជាកន្លែងប្រាស្រ័យវប្បធម៌ ដែលថែរក្សាបាននូវរសជាតិនៃបុណ្យ តេតបុរាណ៕






