• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្សាភ្ជាប់សេចក្ដីស្រឡាញ់ ឆ្ពោះទៅកាន់យុទ្ធជននៅកោះសមុទ្រឆ្ងាយដាច់ស្រយាល

នាយប់ថ្ងៃទី១៥ ខែមករា នៅរដ្ឋធានីហាណូយ កាសែតអេឡិចត្រូនិកនៃបក្សកុម្មុយនិស្តវៀតណាមបានសហការជាមួយបញ្ជាការដ្ឋានកងទ័ពជើងទឹក និងស្ថាប័នពាក់ព័ន្ធរៀបចំកម្មវិធីសិល្បៈពិសេសក្រោមប្រធានបទ “និទាឃរដូវ Truong Sa”។

ឈុតសម្ដែងសិល្បៈដ៏វិសេសវិសាលនៅកម្មវិធី។ (រូបថត៖ VNA)


នេះជាការរៀបចំលើកទី១០ចាប់តាំងពីឆ្នាំ២០១៣មក។ កម្មវិធីគឺសំដៅបង្ហាញការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កម្មាភិបាល យុទ្ធជននៃកងទ័ពជើងទឹកប្រជាជនវៀតណាម ក្នុងបុព្វហេតុការពារអធិបតេយ្យភាពកោះសមុទ្រនិងខ្ពង់រាបបាតសមុទ្រដ៏ពិសិដ្ឋរបស់មាតុភូមិ។ កម្មវិធីក៏ជាសារមួយដើម្បីឃោសនា អប់រំជំនាន់វ័យក្មេងអំពីពលីកម្ម ការលះបង់របស់កងទ័ពនិងប្រជាជនវៀតណាមក្នុងបុព្វហេតុការពារអធិបតេយ្យភាពកោះសមុទ្រផងដែរ។ កម្មវិធីបានជួយផ្សាភ្ជាប់សេចក្ដីស្រឡាញ់ ឆ្ពោះទៅកាន់បណ្ដាយុទ្ធជននៅឯកោះឆ្ងាយដាច់ស្រយាល ព្រមទាំងអំពាវនាវឲ្យអង្គការ បុគ្គលនានា ពួតដៃគ្នារួមវិភាគទានដើម្បី Truong Sa ជាទីស្រឡាញ់រាប់អានផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីបដិសណ្ឋារកិច្ចជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ពិធីបដិសណ្ឋារកិច្ចជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

នៅព្រឹកថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៦ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង (Le Minh Hung) បានអញ្ជើញជាអធិបតីក្នុងពិធីបដិសណ្ឋារកិច្ចជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញចូលរួម ក្នុងវេទិកាអនាគតរបស់អាស៊ានលើកទី៣ និងទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។

Top