• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្សព្វផ្សាយអំពីការប្រឡង តើអ្នកដឹងអ្វីខ្លះអំពីប្រទេសវៀតណាម

យើងខ្ញុំសូមផ្តល់ព័ត៌មានសំខាន់ៗមួយចំនួនដែលប្រិយមិត្តទន្ទឹងរង់ចាំ នោះគឺព័ត៌មានលម្អិតអំពីពានរង្វាន់នៃការប្រលង “តើអ្នកយល់ដឹងអ្វីខ្លះអំពីប្រទេសវៀតណាម” ឆ្នាំ ២០២៥។
ពិធីប្រគាល់ពានរង្វាន់នៃការប្រឡង តើអ្នកយល់ដឹងអ្វីខ្លះអំពីប្រទេសវៀតណាមឆ្នាំ២០១៥។

មិត្តអ្នកស្ដាប់ជាទីគោរព!

ដូចដែលបានជម្រាបពីមុនមក ក្រោយរយៈពេល ៥ ឆ្នាំ ការប្រឡង “តើអ្នកយល់ដឹងអ្វីខ្លះអំពីប្រទេសវៀតណាម” ដែលត្រូវបានមិត្តអ្នកស្តាប់វិទ្យុអន្តរជាតិជាច្រើនទន្ទឹងរង់ចាំបានត្រលប់មកវិញហើយ។ ការប្រឡងឆ្នាំនេះកាន់តែមានអត្ថន័យនៅពេលដែលត្រូវបានរៀបចំឡើងក្នុងឱកាសខួបលើកទី ៨០ ទិវាបង្កើតវិទ្យុសម្លេងវៀតណាម (៧ កញ្ញា ១៩៤៥- ៧ កញ្ញា ២០២៥) ហើយក៏ជាថ្ងៃដែលនាយកដ្ឋានផ្សាយជាភាសាបរទេសប្រារព្ធខួប ៨០ឆ្នាំ ទិវាចាក់ផ្សាយកម្មវិធីដំបូងផងដែរ។

ថ្ងៃនេះ យើងខ្ញុំសូមផ្តល់ព័ត៌មានសំខាន់ៗមួយចំនួនដែលប្រិយមិត្តទន្ទឹងរង់ចាំ នោះគឺព័ត៌មានលម្អិតអំពីពានរង្វាន់នៃការប្រលង “តើអ្នកយល់ដឹងអ្វីខ្លះអំពីប្រទេសវៀតណាម” ឆ្នាំ ២០២៥។

ក្នុងនោះ រចនាសម្ព័ន្ធរង្វាន់រួមមាន៖ រង្វាន់លេខ ១ ចំនួន ១ រង្វាន់ ជា ដំណើរកម្សាន្តមកកាន់ប្រទេសវៀតណាមរយៈពេល ៥ ថ្ងៃ ៤ យប់ ដោយឥតគិតថ្លៃ ជាមួយនឹងអំណោយសម្រាប់បេក្ខជនដែលឈ្នះ; រង្វាន់លេខ ២ ចំនួន ១រង្វាន់ ជាដំណើរកម្សាន្តមកកាន់ប្រទេសវៀតណាមរយៈពេល ៥ ថ្ងៃ ៤ យប់ ដោយឥតគិតថ្លៃ ជាមួយនឹងអំណោយសម្រាប់បេក្ខជនដែលឈ្នះ; រង្វាន់លេខ ៣ ចំនួន ១រង្វាន់ ជា ដំណើរកម្សាន្តមកកាន់ប្រទេសវៀតណាមរយៈពេល ៥ ថ្ងៃ ៤ យប់ ដោយឥតគិតថ្លៃ។ ទន្ទឹមនឹងនោះ ក៏មានរង្វាន់លើកទឹកចិត្តចំនួន ១០ រង្វាន់ ដែលរង្វាន់នីមួយៗមានតម្លៃ ២.០០០.០០០ ដុង (ជាវត្ថុអនុស្សវរីយ៍);  រង្វាន់សម្រាប់បេក្ខជនដែលក្មេងជាងគេ និងចាស់ជាងគេ ដោយ រង្វាន់នីមួយៗមានតម្លៃ ២.០០០.០០០ ដុង (ជាវត្ថុអនុស្សវរីយ៍); រង្វាន់សម្រាប់ការសរសេរយ៉ាងល្អិតល្អន់ និងគួរឲ្យចាប់អារម្មណ៍៖ តម្លៃ ៥.០០០.០០០ ដុង (ជាវត្ថុអនុស្សវរីយ៍)។

ក្រៅពីពានរង្វាន់ខាងលើ ដើម្បីទទួលស្គាល់ការចូលរួមនិងឆ្លើយតបយ៉ាងសកម្មរបស់ក្លឹបអ្នកស្តាប់វិទ្យុអន្តរជាតិ គណៈកម្មការរៀបចំកម្មវិធីក៏នឹងមានអំណោយ សម្រាប់ក្លឹបអ្នកស្តាប់វិទ្យុដែលមានអ្នកស្តាប់ចូលរួមច្រើនជាងគេក្នុងការប្រឡងផងដែរ។

សម្រាប់មិត្តអ្នកស្តាប់នីមួយៗដែលចូលរួមក្នុងការប្រឡងនេះ នឹងទទួលបាន ០១ វិញ្ញាបនបត្រនៃការចូលរួមក្នុងការប្រលង "តើអ្នកយល់ដឹងអ្វីខ្លះអំពីប្រទេសវៀតណាម" ក្នុងឱកាសរំលឹកខួប ៨០ឆ្នាំ នៃនាយកដ្ឋានផ្សាយជាភាសារបរទេស នៃវិទ្យុសម្លេងវៀតណាម។ នៅលើវិញ្ញាបនបត្រមានរូបសញ្ញារបស់នាយកដ្ឋានផ្សាយជាភាសាបរទេស (VOV5) និង QR code នៃ Ebook អំពីប្រវត្តិសាស្ត្រ ៨០ ឆ្នាំនៃ នាយកដ្ឋានផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម។ ទន្ទឹមនឹងនោះ មិត្តអ្នកស្តាប់ក៏នឹងទទួលបានវត្ថុអនុស្សាវរីយ៍ ជាបណ្តោងព្យួរកូនសោរ  ចំនួន ០១ ដែលមានលេខកូដ QR នៃសៀវភៅ Ebook អំពីប្រវត្តិ ៨០ឆ្នាំនាយកដ្ឋានផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម។

វិញ្ញាបនបត្រនិងវត្ថុអនុស្សាវរីយ៍នឹង ត្រូវបានប្រគល់ជូនដោយគណៈកម្មការរៀបចំដល់មិត្តអ្នកស្តាប់ទាំងអស់ ដែលចូលរួមក្នុងពេលបូកសរុបនិងផ្តល់រង្វាន់នៃការប្រឡង "តើអ្នកយល់ដឹងអ្វីខ្លះអំពីប្រទេសវៀតណាម"

ទាំងនេះគឺជាអំណោយតូចៗ ជំនួសឱ្យសារអំណរគុណយ៉ាងស្មោះស្ម័គ្ររបស់គណៈកម្មការរៀបចំ ចំពោះមិត្តអ្នកស្តាប់ដែលបានអមដំណើរជាមួយយើងខ្ញុំក្នុងការប្រឡងនេះ។

តោះ ចូរចូលរួមការប្រឡងដើម្បីមានឱកាសស្វែងយល់ពីសម្រស់នៃប្រទេសវៀតណាម!

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

វៀតណាមបន្តពង្រឹងការតភ្ជាប់យុទ្ធសាស្ត្រក្នុងក្របខ័ណ្ឌ ច្រករបៀងពីរ ខ្សែក្រវ៉ាត់តែមួយ

វៀតណាមបន្តពង្រឹងការតភ្ជាប់យុទ្ធសាស្ត្រក្នុងក្របខ័ណ្ឌ “ច្រករបៀងពីរ ខ្សែក្រវ៉ាត់តែមួយ”

តបតាមសេចក្តីអញ្ជើញរបស់រដ្ឋាភិបាលចិន និងអាជ្ញាធរខេត្តយូណាន ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha នៅថ្ងៃទី ១៩ ខែមិថុនា បានអញ្ជើញចូលរួមពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ៩ និងពិព័រណ៍ Kunming លើកទី ២៩។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងនៅទីក្រុងគុនមីង ក្រោមប្រធានបទ “សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងរួមគ្នាអភិវឌ្ឍន៍”។

Top