• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្សព្វផ្សាយទេសចរណ៍ Khanh Hoa នៅទីក្រុងម៉ូស្គូ

ខេត្ត Khanh Hoa អាចបំពេញតម្រូវការទាំងអស់របស់ភ្ញៀវទេសចររុស្ស៊ី។ នោះគឺជាការបញ្ជាក់របស់លោក Hoang Van Vinh ប្រធានសមាគមទេសចរណ៍ខេត្ត Khanh Hoa ក្នុងសន្និសីទផ្សព្វផ្សាយទេសចរណ៍ខេត្ត Khanh Hoa នៅសហព័ន្ធរុស្ស៊ី ដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះក្នុងទីក្រុងម៉ូស្គូ ។

សន្និសីទនេះមានការចូលរួមដោយគណៈប្រតិភូមកពីស្ថានទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី ដឹកនាំដោយឯកអគ្គរដ្ឋទូត Dang Minh Khoi តំណាងមន្ទីរទេសចរណ៍ទីក្រុងម៉ូស្គូ រួមជាមួយគណៈប្រតិភូជាង ១៣០នាក់ តំណាងអង្គភាពអាជីវកម្មមកពីប្រទេសរុស្ស៊ី និងខេត្ត Khanh Hoa។ ប្រធានសមាគមទេសចរណ៍ Nha Trang – Khanh Hoa លោក Hoang Van Vinh បានឲ្យដឹងថា៖ “កម្មវិធីការងារទេសចរណ៍ខេត្ត Khanh Hoa នៅរុស្សីលើកនេះ មានគោលបំណងផ្សព្វផ្សាយទេសចរណ៍ នាំភ្ញៀវទេសចរណ៍ពីរុស្ស៊ីមកកាន់ខេត្ត Khanh Hoa និងនាំភ្ញៀវទេសចរវៀតណាមទៅកាន់រុស្ស៊ី។ សមាគមទេសចរណ៍ត្រូវធ្វើយ៉ាងណាដើម្បីបង្កើនចំនួនភ្ញៀវទេសចររុស្ស៊ីមកកាន់វៀតណាម ហើយផ្ទុយទៅវិញ បង្កើនភ្ញៀវទេសចរវៀតណាមទៅកាន់រុស្ស៊ី ដូចនៅមុនជំងឺរាតត្បាតកូវីដ-១៩”។

ប្រជាជនរុស្ស៊ីជាច្រើន យកចិត្តទុកដាក់ចំពោះផលិតផលទេសចរណ៍របស់ខេត្ត Khanh Hoa។ រូបថត៖ PV/VOV – Moscow

ទីក្រុង Nha Trang ខេត្ត Khanh Hoa គឺជាគោលដៅពិសេសសម្រាប់ភ្ញៀវទេសចរមកពីសហព័ន្ធរុស្ស៊ី ដែលស្រូបយក ៥០% នៃចំនួនភ្ញៀវទេសចរណ៍រុស្ស៊ីដែលមកវៀតណាម។ ប្រទេសទាំងពីរកំពុងជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍។ នាពេលថ្មីៗនេះ ប្រទេសវៀតណាមបានបន្តការសម្រេចលើកលែងទិដ្ឋាការទេសចរណ៍សម្រាប់រុស្ស៊ី។ ផ្ទុយទៅវិញ រដ្ឋាភិបាលរុស្ស៊ីបានអនុញ្ញាតឲ្យចេញទិដ្ឋាការអេឡិចត្រូនិកទៅឲ្យវៀតណាម។ ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម ក៏សម្រេចរួចរាល់ការបន្តជើងហោះហើរត្រង់ទៅកាន់ទីក្រុងម៉ូស្គូឡើងវិញផងដែរ៕

កាសែតរូបភាពវៀតណាម

វិថីផ្កា Nguyen Hue បើកទូលាយលំហរនិងឆ្លងបទពិសោធន៍ទាំងយប់ទាំងថ្ងៃ ជាលើកដំបូង

វិថីផ្កា Nguyen Hue បើកទូលាយលំហរនិងឆ្លងបទពិសោធន៍ទាំងយប់ទាំងថ្ងៃ ជាលើកដំបូង

នាយប់ថ្ងៃទី១៥ ខែកុម្ភៈ (ថ្ងៃទី២៨ ខែកត្តិក តាមច័ន្ទគតិ) វិថីផ្កា Nguyen Hue បានបើកជាផ្លូវការ ដោយទាក់ទាញប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។

Top