• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី

កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី) មន្ទីរទេសចរណ៍ទីក្រុងហូជីមិញ បានសម្របសម្រួលជាមួយស្ថានអគ្គស្ថាន កុងស៊ុលវៀតណាមប្រចាំរដ្ឋ New South Wales រៀបចំសិក្ខាសាលាផ្សព្វផ្សាយទេស ចរណ៍វៀតណាម - ទីក្រុងហូជីមិញ។
លោក Phan Van Mai ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញនិងមិត្តភក្តិអូស្ត្រាលីទស្សនាសិប្បករវៀតណាមស្មូនរូប to he នៅព្រឹត្តិការណ៍។ (ប្រភព៖ Viet Nga-VOV)

អញ្ជើញថ្លែងមតិក្នុងព្រឹត្តិការណ៍នេះ លោក Phan Van Mai ប្រធានគណៈកម្មា ធិការប្រជាជនទីក្រុងហូជីមិញបានមានប្រសាសន៍ថា ទីក្រុងហូជីមិញត្រូវបានគេស្គាល់ ថាជា ទីក្រុងដែលមិនដែលដេក ជាមួយនឹងសកម្មភាពសម្បូរបែបនិងទាក់ទាញជា ច្រើន ដូច្នេះបានក្លាយជា គោលដៅពេញនិយមសម្រាប់ភ្ញៀវទេសចរបរទេស រួមទាំង ភ្ញៀវទេសចរមកពីប្រទេសអូស្ត្រាលីផងដែរ។ យោងតាមតួរលេខស្ថិតិរបស់មន្ទីរទេស ចរណ៍ទីក្រុងហូជីមិញ ក្នុងចំណោមភ្ញៀវទេសចរបរទេសប្រមាណ ៥ លាននាក់ដែល ចូលមកទីក្រុងកាលពីឆ្នាំមុន មានភ្ញៀវប្រហែល ២៤ ម៉ឺន នាក់មកពីប្រទេសអូស្ត្រាលី។

ចំណែកយោងតាមលោកស្រី Karla Lampe នាយិកាប្រតិបត្តិនៃទីភ្នាក់ងារពាណិជ្ជកម្ម និងវិនិយោគរដ្ឋ New South Wales បានឱ្យដឹងថា វៀតណាមជាប់ចំណាត់ថ្នាក់ទី ៩ ក្នុងបញ្ជីនៃ គោលដៅទេសចរណ៍ពេញនិយមបំផុតរបស់ប្រជាពលរដ្ឋអូស្ត្រាលី។ បច្ចុប្បន្ន អូស្ត្រាលីកំពុងសម្របសម្រួលជាមួយអគ្គនាយកដ្ឋានទេសចរណ៍វៀតណាម ដើម្បីចាត់វិធានការសំដៅបង្កើនចំនួនភ្ញៀវទេសចរដែលធ្វើដំណើររវាងប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top