• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្នែកស្បែកជើងដាក់ចេញគោលដៅទទួលទំហំពាណិជ្ជកម្មនាំចេញ ២១,៥ ពាន់លានដុល្លារអាមេរិក

 នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ​២០១៨ នៅក្នុងសន្និសីទបូកសុរបផ្នែកស្បែកជើង កាបូបយួរឆ្នាំ២០១៨ និង​ការកសាង​ផែន​ការ​ឆ្នាំ២០​១៩ នោះ លោកស្រី Pha​m Thi Thanh Xuan អគ្គលេខាធិការសម្ព័ន្ធសមាគ​មស្បែក ស្បែក​ជើង និង​កាបូប​យួរវៀត​ណាម (LEFASO) បានឲ្យដឹងថា ផ្នែកស្បែ​កជើង​បាន​ដាក់​ចេញ​គោលដៅ​ទទួល​ឲ្យបាន​ទំហំពាណិជ្ជ​កម្មនាំ​ចេញ​ប្រមាណ ២១,៥ ពាន់លានដុល្លារ​អាមេរិកក្នុងឆ្នាំ២០១៩ ហើយស​ន្ទស្សន៍ផលិតកម្មកើនជាង​ ១០ % បើប្រៀប​ធៀប​ទៅនឹង​ឆ្នាំ​​២០១៨ ។
 
តាមលោកស្រី Phan​ Thi Thanh Xuan បានឲ្យដឹងថា ក្នុងឆ្នាំ២០១៩ តម្រូវការទិញទំនិញ​នៅតាម​ទីផ្សារ​នាំចេញ​សំខាន់ៗ​របស់វៀត​ណាមនៅតែមានភាពល្អប្រសើរ។ ​ក្នុងពេលនេះ ចិនប​ន្តគោលការ​កាត់បន្ថយ​ការវិនិយោគ​អនុគ្រោះ​លើវិស័យ​តម្បាញកាត់ដេរ និងស្បែកជើង ដើម្បីផ្ដោត​លើការផលិតបច្ចេកវិទ្យាខ្ពស់។​ ហេតុដូច្នេះ ការបញ្ជា​ទិញ​ស្បែកជើងនិងកាបូបយូរនឹ​ងបន្តនិន្នាការផ្ទេរពីចិនមក​វៀតណាមវិញ ដោយទន្ទឹង​រង់ចាំ​ឱកា​ស​នៃកិច្ច​ព្រម​ព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជា​ដៃគូអន្តរ ប៉ាស៊ីហ្វិក ​(CPTPP) ដែល​នឹង​មាន​សុពលភាព​នាដើមឆ្នាំ២០១៩ និងកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវា​ងវៀតណាមនិងសហភាពអឺ​រ៉ុប (EVFTA) ដែល​គ្រោងនឹង​បានចុះហត្ថលេខាង និងមានសុពលភាពក្នុងឆ្នាំ​២០១៩ ខាងមុខផងដែ​រ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

វៀតណាមខិតខំសហការជាមួយសហគមន៍អន្តរជាតិដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០

វៀតណាមខិតខំសហការជាមួយសហគមន៍អន្តរជាតិដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០

ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ៣ និងទី ៤ ខែតុលា នៅទីក្រុងញូវយ៉ក សហរដ្ឋ អាមេរិក បានបើកកិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (គណៈកម្មាធិការទី ២) នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៨។

Top