• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្នែកសុខាភិបាលជំរុញយ៉ាងខ្លាំងនូវការផ្លាស់ប្ដូរឌីជីថល

នាបច្ចុប្បន្ន អង្គភាពទាំង១០០%ក្រោមឱវាទក្រសួងសុខាភិបាលត្រូវបានផ្ដល់ហត្ថលេខីឌីជីថលសម្រាប់ដោះស្រាយឯកសារអេឡិចត្រូនិក តភ្ជាប់ មូលដ្ឋានសុខាភិបាលជាង១៥០០កន្លែងសំដៅបម្រើការងារពិនិត្យ ព្យាបាល ពីចម្ងាយតាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំជាតិអំពីការផ្លាស់ប្ដូរឌីជីថលផ្នែកសុខាភិបាលឆ្នាំ២០២០ ត្រូវបានក្រសួងសុខាភិបាលសហការជាមួយខុទ្ទកាល័យរដ្ឋាភិបាលនិងក្រសួងព័ត៌មាននិងទូរគមនាគមន៍ ប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី៣០ ធ្នូ នៅទីក្រុងហាណូយ។ ថ្លែងនៅទីនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Nguyen Thanh Long បានអះអាងថា ផ្នែកសុខាភិបាលបន្តកាត់បន្ថយ៣០%នៃ បរិមាណបែបបទរដ្ឋបាល ដើម្បីជួយសម្រួលដល់ប្រជាជននិងសហគ្រាស។ នាបច្ចុប្បន្នអង្គភាពទាំង១០០%ក្រោមឱវាទក្រសួងសុខាភិបាលត្រូវបានផ្ដល់ហត្ថលេខីឌីជីថលសម្រាប់ដោះស្រាយឯកសារអេឡិចត្រូនិក តភ្ជាប់ មូលដ្ឋានសុខាភិបាលជាង ១៥០០កន្លែងសំដៅបម្រើការងារពិនិត្យ ព្យាបាល ពីចម្ងាយតាមប្រព័ន្ធវីដេអូ។ ក្រៅពីនោះ ក្រសួងសុខាភិបាលក៏បានបើក ដំណើរការផតថលព័ត៌មានសុខាភិបាលដើម្បីបើកចំហតម្លៃសេវាកម្ម ថ្នាំ ឱសថជូនប្រជាជនផងដែរ។

ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ TTXVN)


ដោយការកត់សម្គាល់និងលើកសរសើររាល់កិច្ចខិតខំប្រឹងប្រែងរបស់ផ្នែកសុខាភិបាល និងផ្នែកព័ត៌មាន-ទូរគមនាគមន៍ ដែលបានសហការគ្នាយ៉ាង សកម្មក្នុងការផ្លាស់ប្ដូរឌីជីថលនាពេលកន្លងមក ឧបនាយករដ្ឋមន្រ្តីវៀត ណាម លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖ “យើងត្រូវតែសំដៅទៅលើបញ្ហាជាក់ស្ដែងរបស់ប្រជាជន។ ប្រសិនបើ យើងផ្ទាល់ខ្លួនធ្លាក់ឈឺ ឬមានសាច់ញាតិធ្លាក់ឈឺ គឺយើងតែងតែចង់ សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ដោយសារមានគ្រូពេទ្យពូកែពិត មែន។ ហេតុដូច្នេះ យើងត្រូវតែដោះស្រាយឲ្យបានបញ្ហានេះ ដើម្បីបង្កភាព ងាយស្រួលដល់ប្រជាជនផង ហើយបន្ធូរបន្ថយសម្ពាធទៅលើមន្ទីរពេទ្យបង្អែក ប្រកបដោយប្រសិទ្ធភាពផង”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

COP២៨៖ ប្រទេសជាង ១៣០ ប្តេជ្ញាដាក់​បញ្ចូល​ផលិតកម្មស្បៀងអាហារ​ទៅក្នុងផែនការកាត់បន្ថយការបំភាយឧស្ម័ន

COP២៨៖ ប្រទេសជាង ១៣០ ប្តេជ្ញាដាក់​បញ្ចូល​ផលិតកម្មស្បៀងអាហារ​ទៅក្នុងផែនការកាត់បន្ថយការបំភាយឧស្ម័ន

កាលពីថ្ងៃទី ១ ខែធ្នូ ក្នុងសន្និសីទលើកទី ២៨ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP២៨) នៅទីក្រុងឌូបៃ អេមីរ៉ាត់អារ៉ាប់រួម (UAE) ប្រទេសចំនួនជាង ១៣០នៅជុំវិញពិភពលោកបានឯកភាពគ្នាក្នុងការរួមបញ្ចូលបញ្ហាស្បៀងអាហារ និងកសិកម្មទៅក្នុងផែនការសកម្មភាពអាកាសធាតុជាតិ។

Top