• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្នែកភ័ស្តុភារយោធាត្រូវការបន្តការផ្លាស់ប្តូរថ្មីនិងកសាងផ្នែកឲ្យកាន់តែចំណាននិងទំនើប


ក្នុងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានប្រគល់គ្រឿងឥស្សរិយយសការពារជាតិថ្នាក់ទីមួយដល់ផ្នែកភ័ស្តុភារយោធា (រូបថត៖ VGP/ Quang Hieu)
 

នាព្រឹក​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន​អញ្ជើញ​ចូលរួមពិធីអបអរសាទរ ខួបលើកទី ៧០ នៃទិវាប្រពៃណីផ្នែកភ័ស្តុភារយោធា (១១ កក្កដា ១៩៥០ - ១១ ខែកក្កដា ​២០២០) និងទទួលគ្រឿងឥសរិ្សយយសការពារជាតិថ្នាក់ទីមួយសម្រាប់ផ្នែកផងដែរ។
 
អញ្ជើញថ្លែង​នៅក្នុងពិធីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ ចំពោះ​សមិទ្ធិផល​ដែល​ផ្នែក​ភស្តុភារយោធា សម្រេចបានដើម្បីរួមចំណែកជាមួយប្រជាជននិងកងទ័ពទាំងមូល ទទួលបាន​ជោគ​ជ័យ​ដ៏ធំធេង​ក្នុងបុព្វហេតុរំដោះប្រទេសជាតិ កសាងនិងការពារមាតុ ភូមិ រួមទាំងបំពេញកាតព្វកិច្ចអន្តរ ជាតិខ្ពង់​ខ្ពស់​ផងដែរ។
 
ឈានដល់​ដំណាក់កាលកសាងនិងការ ពារមាតុភូមិ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យផ្នែកភ័ស្តុភារយោធា បន្តមាន​ការផ្លាស់ប្តូរថ្មីនិងធានានូវភ័ស្តុភារយោធាក្នុងស្ថានភាពថ្មី កសាងផ្នែកឲ្យកាន់តែចំណាមនិងទំនើប បង្ហើយប្រព័ន្ធ​ភ័ស្តុភារនៃកងទ័ពទាំងមូលទាំងបីកម្រិត៖ យុទ្ធសាស្ត្រ យុទ្ធនាការនិងយុទ្ធវិធី។  ម្យ៉ាងវិញទៀត ផ្នែកភស្តុភារយោ​ធាចាំបាច់​ត្រូវបន្ត​កសាង​វិធាន​ការការ​ពារភ័ស្តុ​ភារ​ជាបន្ត​បន្ទាប់​និង​ទាន់​ពេល​វេលា​ដើម្បីធា​នាថា​ ក​ងទ័ពត្រៀមខ្លួនប្រយុទ្ធក្នុងស្ថានភាពសត្រូវ ប្រើអាវុធបច្ចេ​កវិទ្យាខ្ពស់ កុំឲ្យធ្លាក់ចូល​ក្នុងស្ថាន​ភាព​អកម្ម​ និង​មិននឹកស្មានដល់​៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

វៀតណាមជាប់ឆ្នោតជាអនុប្រធានគណៈកម្មាធិ​ការអន្តររដ្ឋាភិបាល​នៃអនុសញ្ញាស្ដីពីការការពារបេតិកភណ្ឌវប្បធម៌អរូបីនៃអង្គការយូណេស្កូ

វៀតណាមជាប់ឆ្នោតជាអនុប្រធានគណៈកម្មាធិ​ការអន្តររដ្ឋាភិបាល​នៃអនុសញ្ញាស្ដីពីការការពារបេតិកភណ្ឌវប្បធម៌អរូបីនៃអង្គការយូណេស្កូ

ក្នុងនាមជាអនុប្រធានគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ ២០០៣ វៀតណាមនឹងមានលក្ខណៈអំណោយផលបន្ថែមទៀតក្នុងការសុក្រិតនិងអនុវត្តន៍រាល់គោលដៅ និងអាទិភាពនៃអនុសញ្ញាឆ្នាំ ២០០៣។

Top