• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្នែកធនាគារឈានមុខគេក្នុងការធ្វើបរិវត្តកម្មឌីជីថលនិងអភិវឌ្ឍន៍ឡើងដល់កម្ពស់ថ្មី

នាព្រឹកថ្ងៃទី ៨ ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកការធ្វើបរិវត្តកម្មឌីជីថល បានអញ្ជើញចូលរួមព្រឹត្តិការណ៍បរិវត្តកម្មឌីជីថលផ្នែកធនាគារឆ្នាំ ២០២៤ ក្រោម ប្រធានបទ “ពង្រីកការតភ្ជាប់ និងអភិវឌ្ឍប្រព័ន្ធអេកូឌីជីថល”។
លោកនាយករដ្ឋមន្ត្រីទៅទស្សនាការតាំងពិព័រណ៍អំពីបរិវត្តកម្មឌីជីថលផ្នែកធនាគារ។ (រូបថត៖ VNA)
អញ្ជើញថ្លែងក្នុងព្រឹត្តិការណ៍ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា រដ្ឋាភិបាលបានជ្រើសរើសប្រធានបទនៃការធ្វើបរិវត្តកម្មឌីជីថលជាតិសម្រាប់ឆ្នាំ ២០២៤ ថា "ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលជាមួយនឹងសសរស្តម្ភទាំង ៤ នៃឧស្សាហកម្ម បច្ចេកវិទ្យាព័ត៌មាន ឌីជីថលភាវូបនីយកម្មសេដ្ឋកិច្ច អភិបាលកិច្ចឌីជីថល និងទិន្នន័យ ឌីជីថល - កម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព”។ រដ្ឋាភិបាលរំពឹងថា ផ្នែកធនាគារជាផ្នែកឈានមុខគេ និងត្រួសត្រាយផ្លូវក្នុងការជំរុញបរិវត្តកម្មឌីជីថលជាតិ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងពលរដ្ឋឌីជីថល។
លោកនាយករដ្ឋមន្ត្រីបានលើកច្បាស់នូវគោលដៅអនាគតចំនួន ៣ ក្នុងការធ្វើប រិវត្តកម្មឌីជីថលរបស់ផ្នែកធនាគារ រួមមាន៖ បង្កើតលក្ខខណ្ឌអំណោយផលបំផុត សម្រាប់ប្រជាជន អាជីវកម្ម និងអង្គភាពរដ្ឋបាល-អាជីព ដើម្បីទទួលបានសេវាធនាគារ ប្រកបដោយភាពងាយស្រួលបំផុតនិងល្អបំផុត; រួមចំណែកកាត់បន្ថយការចំណាយ ទាំងខាងពេលវេលា សម្ភារៈ និងការចំណាយលើការប្រតិបត្តិ សម្រាប់ប្រជាជន អាជីវ កម្ម អង្គភាពរដ្ឋបាល-អាជីព និងប្រព័ន្ធធនាគារខ្លួនឯង; រួមចំណែកប្រកបដោយប្រសិទ្ធ ភាព ក្នុងការគ្រប់គ្រងហានិភ័យ ការការពារ និងរុញថយក្រោយអំពើពុករលួយ ភាព អវិជ្ជមាននិងការយាយី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ខេត្តក្វាងនិញត្រៀម​រៀបចំផែនការបោះឆ្នោតសម្រាប់អ្នកទេសចរ

ខេត្តក្វាងនិញត្រៀម​រៀបចំផែនការបោះឆ្នោតសម្រាប់អ្នកទេសចរ

ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ពោលគឺនៅចុងសប្តាហ៍ ដូច្នេះហើយបរិមាណភ្ញៀវទេសចរណ៍ដែលមកទស្សនាខេត្តក្វាងនិញ នៅតែមានកម្រិតខ្ពស់។

Top