• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផលិតផល សេវាកម្មនិងដំណោះស្រាយចំនួន ១៧៤ ទទួលបានពានរង្វាន់ផ្កាយ Khue ឆ្នាំ ២០២២

នាព្រឹកថ្ងៃទី ២៣ មេសា នៅទីក្រុងហាណូយ សម្ព័ន្ធសមាគម software និងសេវា បច្ចេកវិទ្យាព័ត៌មាន វៀតណាម (VINASA) បានរៀបចំពិធីប្រកាសនិងប្រគល់ពានរង្វាន់ផ្កាយ Khue ឆ្នាំ ២០២២។

 

  ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam មានបំណងថា សហគ្រាសបច្ចេកវិទ្យាព័ត៌មាននឹងបន្តត្រួសត្រាយ និងនាំមុខក្នុងការច្នៃប្រឌិត - រូបថត៖ VGP  

ពានរង្វាន់ផ្កាយ Khue ចំនួន ១៧៤ នៃអាជីវកម្មចំនួន ១១៣ នៅទូទាំងប្រទេសបានចូលរួមជាកិត្តិយសក្នុងពិធីនេះ។ ក្នុងនោះ សេវាកម្ម និងដំណោះស្រាយចំនួន ១០ ត្រូវបានផ្តល់កិត្តិយសដោយពានរង្វាន់ផ្កាយ Khue កំពូលទាំង ១០ និង ពានរង្វាន់ចំនួន ១៩ ត្រូវបានវាយតម្លៃផ្កាយ ៥។ ថ្លែងមតិក្នុងពិធីប្រគល់រង្វាន់ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអបអរសាទរចំពោះសហគ្រាសដែលបានទទួលរង្វាន់ផ្កាយ Khue ហើយសង្ឃឹមថា អង្គភាពអាជីវកម្មនឹងបន្តរួមចំណែកកាន់តែច្រើនក្នុងដំណើរការផ្លាស់ប្តូរឌីជីថលជាតិ។ លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ថ្ងៃទី១០ ខែតុលា ជារៀងរាល់ឆ្នាំត្រូវបានរដ្ឋាភិបាលជ្រើសរើសជាទិវាជាតិនៃការផ្លាស់ប្តូរឌីជីថល។ លោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam សង្ឃឹមថា សមាគមនិងអង្គការនានាទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មាន ក្រោមការភ្ជាប់ទំនាក់ទំនងរបស់ក្រសួងព័ត៌មាន និងទំនាក់ទំនង និងអង្គភាពពាក់ព័ន្ធនឹងពន្លឿនដំណើរការនៃការផ្លាស់ប្តូរឌីជីថលជាតិដែលកំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លាលើគ្រប់វិស័យ ក្នុងនោះសហគ្រាសនិង អង្គភាពដែលទទួលបានពានរង្វាន់ផ្កាយ Khue នឹងក្លាយជាស្នូល ត្រួសត្រាយផ្លូវក្នុងការអនុវត្តភារកិច្ច និងគោលដៅផ្លាស់ប្តូរឌីជីថល៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top