• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផលិតផលកសិកម្មរបស់វៀតណាមនឹងត្រូវបានលក់តាមទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិច (E-commerce)

ក្រោយមួយថ្ងៃដាក់លក់តាមទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិចមក ផ្លែគូលេនលក់បានជាង ៦ តោន ហើយគ្រោងនឹងលក់បានឡើងទៅ ១២ តោនក្នុង រយៈពេលប៉ុន្មានថ្ងៃខាងមុខ។

ផលិតផលកសិកម្មប្រចាំតំបន់របស់វៀតណាមត្រូវបានដាក់លក់តាមទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិច


ក្នុងបរិបទ ដែលជំងឺរាត ត្បាតកូវីដ ១៩ កំពុងវិវឌ្ឍន៍យ៉ាងស្មុគស្មាញនោះ ក៏បានលេចឡើង “ចំណុចភ្លឺ” ជាច្រើន សម្រាប់ទីផ្សារកសិកម្មវៀតណាម គឺលក់តាមទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិច ដែលបានប្រើប្រាស់ទាំងក្នុងនិងក្រៅប្រទេស។

ផ្លែគូលេនរបស់ខេត្ត Hai Duong ចូលទីផ្សារពាណិជ្ជ កម្មអេឡិចត្រូនិច Lazada ចាប់ពីថ្ងៃទី ១៤ ខែឧសភា។ បន្ទាប់ពីបានចូលទីផ្សារអេឡិចត្រូនិច Lazada មក ផ្លែគូលេនបន្តចូលទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក Sendo នាថ្ងៃទី ២៤ ខែឧសភា។ ក្រោយមួយថ្ងៃដាក់លក់មក ផ្លែគូលេនលក់បានជាង៦តោន ហើយគ្រោងនឹងលក់បានឡើងទៅ ១២ តោនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។

នាពេលខាងមុខ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ចរាចរនិងបង្កើនការគាំទ្រដល់ការប្រើប្រាស់ក្នុងទីផ្សារក្នុងប្រទេស ផលិតផលកសិកម្មរបស់តំបន់នានា ដែលមានបរិមាណច្រើន ប្រមូលផ្តុំផលិតកម្មក្នុងបរិបទឆ្លងរាលដាលជំងឺរាតត្បាត កូវីដ-១៩ នេះ នាយកដ្ឋានជំរុញពាណិជ្ជកម្មនឹងជំរុញកិច្ចសហប្រតិបត្តិការជាមួយទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិច ដើម្បីបង្កើនសមត្ថភាពជំនាញនិងគាំទ្រដល់ការប្រើប្រាស់ផលិតផលកសិផលក្នុងស្រុកឱ្យមានប្រសិទ្ធិភាព៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម


 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បន្តពង្រឹងទំនុកចិត្តនយោបាយរវាងវៀតណាមនិងកម្ពុជា

បន្តពង្រឹងទំនុកចិត្តនយោបាយរវាងវៀតណាមនិងកម្ពុជា

នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងហាណូយ អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃព្រះរាជា ណាចក្រកម្ពុជា លោកជំទាវ ជា គឹមថា ក្នុងឱកាសដែលលោកជំទាវមកជម្រាបលាដោយបញ្ចប់បេសកកម្មការទូតនៅវៀតណាម លោកប្រធានរដ្ឋ លឿង គឿង បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តពង្រឹងទំនុកចិត្តនយោបាយ ការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ទំនាក់ទំនងកម្រិតខ្ពស់ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងវិស័យការពារជាតិ និងសន្តិសុខរវាងប្រទេសទាំងពីរ។

Top